គ្រាន់តែរកឃើញអ្នកឆ្លងកូវីដ ២ករណីភ្លាម ប្រជាពលរដ្ឋភូមា ផ្អើលសំរុកទៅទិញទំនិញទាំងយប់ទាំងថ្ងៃ ស្ទើរអស់ពីផ្សារ

0
808

មីយ៉ាន់ម៉ា៖ ក្រោយពីរដ្ឋបាលភូមា បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញ រកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួនពីរករណីដំបូងក្នុងប្រទេស បានធ្វើឲ្យពលរដ្ឋប្រទេសនេះ មានការច្រួលច្របល់ ផ្អើលនាំគ្នាទៅទិញទំនិញ បន្លែបង្ការត្រីសាច់ យកមកស្តុកទុកនៅផ្ទះរៀងៗខ្លួន។

សូមបញ្ជាក់ថា មន្ត្រីសុខាភិបាលមីយ៉ាន់ម៉ា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ពីរករណីដំបូង លើបុរសមីយ៉ាន់ម៉ា វ័យ៣៦ឆ្នាំម្នាក់ ដែលត្រឡប់ពីសហរដ្ឋអាមេរិក និងម្នាក់ទៀត ជាបុរសវ័យ២៦ឆ្នាំ ដែលបានត្រឡប់មកពីអង់គ្លេស។


ក្រោយពីមានការប្រកាសបែបនេះ បានធ្វើឲ្យពលរដ្ឋភូមាមួយចំនួន មានការភិតភ័យផ្អើលនាំគ្នាសម្រុកទៅទិញទំនិញ នៅផ្សារទំនើបទាំងយប់ នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Yangon ៕

CR៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here