ភ្នំពេញ៖ ពិធីចុះហត្ថលេខានេះធ្វើឡើង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក Ito Mimpei ប្រធានដឹកនាំក្រុមការងារ ត្រៀមការសិក្សាស្រាវជ្រាវ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)បានចុះហត្ថលេខាលើកំណត់ហេតុពិភាក្សាការសិក្សាមូលដ្ឋានគំរោងអភិវឌ្ឍន៍ប្រពន្ធ័ប្រឡាយ លូទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាច ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៨ នៅរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងពីធីចុះហត្ថលេខានោះ បានបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុនបានសំរេចដាក់ចេញនូវការសិក្សាមូលដ្ឋានសំរាប់គំរោងអភិវឌ្ឍន៏ប្រពន្ធ័ប្រឡាយលូទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដោយបានប្រគល់ការសិក្សាគំរោងនេះទៅអោយJICAជាអ្នកអនុវត្តន៍។ អង្គការJICAបានបញ្ជូនក្រុមត្រៀមសិក្សាសំរាប់គំរោងមកកាន់ប្រទេសកម្ពុជាដែលដឹកនាំអនុវត្តដោយឯកឧត្តមបណ្ឌិត អិតូមិម ប៉េអិ ប្រធានក្រុមការងារគ្រប់គ្រងបរិស្ថានសាកល និងក្រុមការងារប្រចាំនៅកម្ពុជាដោយចាប់សិក្សាពីថ្ងៃទី២២ ដល់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ។
ក្រុមការងារបានរៀបចំកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយមន្ត្រីពាក់ពន្ធ័របស់រដ្ឋាភិបាលកម្ពុជា និងបានដាក់ចេញជាការចុះស្រាវជ្រាវតាមទីតាំងរបស់គំរោង។ បន្ទាប់ពីបញ្ចប់ការសិក្សារដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមបេសកកម្មចំនួន៣ក្រុមដើម្បីការប្រមូលរាល់ទិន្ន័យដែលពាក់ពន្ធ័ក្នុងនោះក្រុមបេសកកម្មរបស់JICAសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំឯកសារសំរាប់ឈានទៅដល់ការអនុមត័ផ្តល់ជំនួយលើគំរោងនេះពីរាជរដ្ឋាភិបាលជប៉ុន។
គោលបំណងរបស់គំរោងនេះគឺដើម្បីកាត់បន្ថយជាអតិប្បរិមានូវបន្ទុកនៃការបំពុលទឹកក្នុងបឹងជើងឯកតាមរយះការសាងសង់រោងចក្រប្រត្តិកម្មទឹកសំអុយថ្មី ដែលនឹងរួមចំណែកការពារ កែលំអរទឹកអនាម័យនឹងបរិស្ថាននៅបឹងជើងឯកឲ្យកាន់តែមានភាពប្រសើរឡើង៕