អភិបាលរាជធានីភ្នំពេញ ទទួលអំណោយជាសម្ភារៈសម្រាប់ប្រើប្រាស់បង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិដ-១៩ពីក្រុមហ៊ុនឯកជន

0
359

ភ្នំពេញ៖ សម្ភារៈសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការ បង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិដ-១៩ ក្នុងប្រទេសកម្ពុជា រួមមានម៉ាស់សំរាប់ការពារ ១០០០០ ម៉ាស់ ជេលលាងដៃ១០០០ដប និងទឹកអាល់កុល៦កាន ស្មើ១៨០លីត្រ ដែលជាអំណោយរបស់ក្រុមហ៊ុនណា ហ្គាវើល ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធីប្រគល់និងទទួលជំនួយនេះក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាការការពារខ្លួន ដោយការប្រុងប្រយ័ត្នខ្ពស់ថែមទៀតព្រោះជម្ងឺកូវិដ-១៩ មិន ទាន់រកឃើញវ៉ាក់សំាងការពារ ឬថ្នាំព្យាបាល ពិតប្រាកដនៅឡើយទេ ទាល់តែគេរកឃើញវ៉ាក់សំាងការពារ ឬថ្នាំព្យាបាលជា ពិតប្រាកដ ទើបការបញ្ចប់ជម្ងឺនេះ ហៅថាទទួលបានជោគជ័យ។

ឯកឧត្តមបញ្ជាក់ថា ជោគជ័យសព្វថ្ងៃនេះ ជាជោគជ័យមួយដោយយើងអាចទប់ស្កាត់ការឆ្លងជំងឺកូវិដ-១៩ ដោយធ្វើអនាម័យចេញពីខ្លូនយើងម្នាក់ៗ។

ឯកឧត្តមក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ កុំភ័យ ខ្លាចពេក កុំហ៊ានពេក ប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវធ្វើយ៉ាង ណាឲ្យមានគម្លាតពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ បង្ការនិងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវិដ-១៩ ក្នុងប្រ ទេសកម្ពុជារួមមានម៉ាស់ ចំនួន១ម៉ឺនម៉ាស់ ជេល សំរាប់លាងដៃ១ពាន់ដប និងទឹកអាល់កុល៦ កាន ស្មើ១៨០ លីត្រ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here