ភ្នំពេញ៖ លោកស្រី ម៉ែន សំអន. ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាង សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៍ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយ។ លោកស្រីម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោកស្រី ចូលរួមជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តសិរីបាវិត ស្ថិតនៅភូមិជ័យកំពក ឃុំជ័យកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែងកាលពីថ្ងៃសៅរ៍ ០៥កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖សម្តេចទាំងពីរ គឺជាពុទ្ធសាស្ដ្រ តម្ដល់ឧត្ដមដ៏ថ្លៃថ្លា ក្នុងសតវត្សទី២១នេះ ដោយបានប្រែក្លាយពី ប្រទេសដែលពោរពេញទៅដោយសង្រ្គាម មកជាប្រទេសដែលមានការ អភិវឌ្ឍ លើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា និងជំនឿសាសនា ក៏ត្រូវបានរស់ឡើងវិញផងដែរ ដែលអាចឱ្យប្រជាពលរដ្ឋ មានសិទ្ធិធ្វើបុណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ពុទ្ធបរិស័ទ ទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយ។
លោកស្រីបានបញ្ជាក់ថា៖ ការពង្រឹងគុណ ភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ត្រូវផ្សាភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីកិច្ចការសាសនា សណ្តាប់ធ្នាប់ល្អ ធានាបាន នូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនា ជាប្រការសំខាន់បំផុត។ តាមរយៈព្រះពុទ្ធិកសិក្សា ប្រទេសជាតិ យើងទទួល បាន នូវអ្នកមានចំណេះដឹងជាច្រើន ជាពហុស្សូត ដែលជាសសរទ្រូងដ៏រឹងមាំរួម ចំណែកថែរក្សា ការពារវប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាមគន្លងព្រះធម៌ ដែលជាអត្តសញ្ញាណជាតិកម្ពុជាយើង ហើយការយកចិត្តទុកដាក់ ចំពោះពុទ្ធិកសិក្សាជាការចាំបាច់ដែលត្រូវពង្រឹក ពង្រឹងពីទីក្រុង រហូតដល់ជនបទ។
លោក ស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ ចាប់ពីពេលនេះទៅ ជាឱកាសដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជាយើងរួមគ្នាយ៉ាងជិតស្និទ្ធរក្សាការពារ ដើម្បីសេចក្តីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើរហិង្សាជាដើម។
លោកស្រីក៏បានថ្លែងនូវការសរសើរចំពោះពុទ្ធសាសនា ទាំងបុព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រណិបត្តិខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទ សមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដក ដែលជាព្រះធម៌របស់ព្រះសម្មាស ម្ពុទ្ធ។ ទន្ទឹមនេះជនរួមជាតិខិតខំសំអាតកាយវាចាជម្រះនូវសេចក្តី សៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ ៕