គិតត្រឹមម៉ោង ៧ព្រឹកនេះ កម្ពុជារកពុំឃើញមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីទេ មានតែអ្នកជាសះស្បើយថ្មី ០១នាក់ទៀត ធ្វើឲ្យអ្នកជាសះស្បើយកើនឡើង ១២០នាក់

0
290

ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា គិតមកដល់ត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីទេ មានតែអ្នកជាសះស្បើយថ្មី ចំនួន ០១នាក់ទៀត ធ្វើអោយចំនួនអ្នកជាសះស្បើយកើនឡើងដល់ ១២០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ ០២នាក់ប៉ុណ្ណោះ ។

* ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាទីគោរព ! បើទោះបីអ្នកឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជា ត្រូវបានជាសះ ស្បើយជាបន្តបន្ទាប់ក្តី ប៉ុន្តែសូមពុកម៉ែ បងប្អូនកុំធ្វេសប្រហែសឲ្យសោះ ព្រោះយើងមិនអាចមើលដឹងថា អ្នកណាម្នាក់មានផ្ទុកវីរុសកូវីដ ១៩ នោះឡើយ ។ ដូច្នោះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ផ្អាកការជួបជុំគ្នាច្រើន និងត្រូវអនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាលកម្ពុជា ដោយថែរក្សាសុខភាពខ្លួនជាប្រចាំ ដើម្បីចាកផុតពីការឆ្លងជំងឺកូវីដ ១៩ (Covid-19) រស់នៅសុខសាន្តគ្រប់ៗគ្នា ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្ត ដោយមិនគិតពីការនឿយហត់ និងការឆ្លងពីជំងឺកូវីដ ១៩ ដល់ខ្លួន ។ គុណបំណាច់របស់ក្រុមគ្រូពេទ្យទាំងអស់ ពិតជាមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។

ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក ទេវតាឆ្នាំជូត ព្រះនាម គោរាគៈទេវី សូមជួយប្រោះព្រំប្រសិទ្ធពរជ័យដល់ពុកម៉ែ បងប្អូន ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ ១៩ ទាំងអស់ ឆាប់បានជាសះស្បើយគ្រប់ៗគ្នា ។

* ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម ។

LEAVE A REPLY

Please enter your comment!
Please enter your name here