បណ្តេញជនជាតិចិនចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងលេងល្បែងខុសច្បាប់

0
348

ភ្នំពេញ៖ ជនជាតិចិនចំនួនច្រើននាក់ត្រូវបានបណ្តេញ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងលេងល្បែងខុសច្បាប់ ។ មន្ត្រីប៉ូលិសនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ៖ កាលថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០១៨ ប៉ូលិសនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិចិន ចំនួន ៧០នាក់ ក្នុងនោះមានស្រី៤នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ ZF9044 កាលពី វេលាម៉ោង១៩ និង៣៥នាទី ពីភ្នំពេញឆ្ពោះទៅប្រទេសដើមវិញ។
មន្ត្រីប៉ូលិសដដែលបានបញ្ជាក់ថា ជនជាតិចិនទាំង ៧០នាក់ខាងលើ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងបើកល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធើណែត(Game on line) ដោយខុសច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here