បងប្អូនបង្កើត២នាក់ទាស់ពាក្សសម្ដីគ្នាដាក់មួយប្រាវ បណ្តាលអោយម្នាក់ស្លាប់ក្នុងពីធីមង្គលការនៅផ្ទះបង

0
304

(កំពង់ស្ពឺ)៖បុរសម្នាក់បានស្លាប់ នៅពេលមកចូលរួមពិធីមង្គលការ ក្មួយនៅផ្ទះបង ហើយត្រូវប្អូនប្រុសវ៉ៃមួយដៃដាច់ផ្ងាដួលបោកក្បាលនឹងកាឡេថង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទីទី១៥ខែឧសភាឆ្នាំ២០១៨នៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនដៃដល់ឈ្មោះ លឹម ពៅ ភេទប្រុស៣៥ឆ្នាំមានទីលំនៅភូមិកើតហេតុ ជាប្អូនជនរងគ្រោះ។
ឯជនរងគ្រោះឈ្មោះ លឹម ពឺន ភេទប្រុស អាយុ ៤៦ឆ្នាំមានទីលំនៅភូមិជាមួយគ្នា និងត្រូវជាបងបង្កើតជនដៃដល់។


សេចក្ដីរាយការណ៍បាននិយាយថា ដើមចមដំបូង នៅថ្ងៃកើតហេតុ មានពីធីមង្គលការ នៅផ្ទះកើតហេតុ ឈ្មោះ លឹម មុំ ភេទ ស្រី អាយុ៤៨ឆ្នាំត្រូវជាបងបង្កើតរបស់ជនសង្ស័យនិងជនរងគ្រោះ។
លុះក្រោយមកជនទាំងពីរ បានទាស់ពាក្សសម្ដីគ្នា ហើយឈ្មោះ លឹម ពៅ បានស្ទុះវាយទៅលើឈ្មោះលឹម ពឺន មួយដៃចំផ្ទៃមុខដួលផ្ងាក្រោយ
បោកក្បាលទៅ លើរទេះកាឡេថងទុកក្បែរនោះ បណ្ដាលឲ្យ ឈ្មោះ លឹម ពឺន ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here