ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០២ លោក ឧកញ៉ា រតន: សម្បត្តិ និងលោកជំទាវ បាននាំយករថយន្តបាញ់ថ្នាំចំនួន ០១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ ចំនួន០៣គ្រឿង ម៉ាស៊ីនវាស់កម្តៅ ០១ឈុត និងទឹកថ្នាំសម្លាប់មេរោគ ចំនួន២ម៉ឺនលីត្រ ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះ សីហនុ ដើម្បីប្រើប្រាស់ ក្នុងការងារបង្ការទប់ស្កាត់ និងគ្រប់គ្រងជំងឺ Covid-១៩ នៅខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោក ឧកញ៉ា រតន: សម្បត្តិ និង លោកជំទាវ ដែលបានជួយឧបត្ថម្ភ សម្ភារៈនិងឧបករណ៍ដូចខាងលើ ដល់រដ្ឋ បាលខេត្តព្រះសីហនុ នាពេលនេះ ដើម្បីប្រើប្រាស់ ក្នុងវិធានការបង្ការទប់ស្កាត់ និងគ្រប់គ្រងជំងឺ Covid-១៩ នៅខេត្តព្រះសីហនុ ហើយរថយន្ត និងម៉ាស៊ីនបាញ់ថ្នាំនេះមិនត្រឹមតែយក មកបំរើឱ្យការងារ បាញ់ថ្នាំ សម្លាប់មេរោគ Covid-១៩ នៅខេត្តព្រះសីហនុ ក៍ប៉ុន្តែវាអាចយកមកប្រើប្រាស់ក្នុង ការបាញ់ ថ្នាំការ ពារបានជាច្រើនផ្សេងទៀត មានដូចជា ការបាញ់ថ្នាំសម្លាប់មូសខ្លា ការពារ (ជំងឺគ្រុនឈាម-គ្រុនចាញ់ ជាដើម។
ឯ.ឧ គួច ចំរើន បានបន្តថា កន្លងមក ក៍មានសប្បុរសជន ពាណិជ្ជករ អាជីវករ ក្នុងខេត្តព្រះសីហនុ បាននាំយកជំនួយឧបត្ថម្ភមានដូចជាសម្ភារ: បរិក្ខា និងថវិកា បំរើឱ្យការងារឆ្លើយតបទៅនឹងការការពារ ទប់ស្កាត់ និងគ្រប់គ្រងនិងជំងឺ Covid-១៩ នៅខេត្តព្រះសីហនុជាបន្តបន្ទាប់ នេះជាទឹកចិត្តដ៏ល្អប្រពៃ ក្នុងការចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ លើការងារប្រយុទ្ធប្រឆាំងនិងជំងឺ Covid-១៩ នៅខេត្តព្រះសីហនុទទួលបានជោគជ័យ និងអ្នកជំងឺបានជាសះស្បើយអស់ ក៍ប៉ុន្តែយើងក៍នៅតែមាន ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យមានរលក Covid-១៩ជាលើកទី២ កើតមានក្នុងខេត្តរបស់យើង៕