ព្រះសីហនុ៖ នៅសាលាខេត្ដព្រះសីហនុ នារសៀលថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា គ.ស ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព នៃការសាងសង់ផ្លូវល្បឿនលឿ នភ្នំពេញ-ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយ មានការចូលពីអភិបាលរងខេត្ដ អភិបាលក្រុងស្រុក មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ដើម្បីដោះស្រាយ ផ្លុវ ឬស្ពានឆ្លងកាត់ផ្លូវល្បឿនលឿន សម្រាប់ចេញ ចូលតំបន់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ដ បាន កំណត់យកទីតាំងតំបន់ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជន និងប្រជាជាពលរដ្ឋទីទ័លក្រ ចំនួនប្រមាណ មួយម៉ឺនប្លង់ ព្រមទាំងនឹងអាចជាគម្រោងអភិវឌ្ឍទៅជាក្រុងរណបនៅទីនោះផងដែរ ដែលស្ថិតនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ។ ដោយទីតាំងភូមិសាស្ត្រនោះ មានផ្លូវដែលត្រូវឆ្លងកាត់ផ្លូវល្បឿនលឿន ដូច្នេះរដ្ឋបាល ខេត្ដ បានស្នើសុំឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿននេះ ជួយពង្រីកស្ពានឱ្យបានជាង ១៧ម៉ែត្រ (១៧,២៥) រីឯបញ្ហា ប្រឈមទៅនឹងបង្គោលភ្លើង រដ្ឋបាលខេត្តនឹងបញ្ជូនក្រុមការងារចុះពិនិត្យ និងសម្រួលការដ្ឋានសង់ផ្លូវបណ្តោះអាសន្ន ដើម្បីយកគ្រឿងចក្រចូលត្រូវមាននិយាមការច្បាស់លាស់ដើម្បីស្នើទៅក្រសួងសាម៉ី។ ឯកឧត្ដម ក៍បានស្នើឱ្យមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្ដ ចុះទៅត្រួតពិនិត្យជាក់ស្ដែងនៅទីតាំង ដែល ប៉ះពាល់ទាំងនោះនៅថ្ងៃស្អែកនេះ ដើម្បីជួយសម្រួលដល់ការសាងសង់ផ្លុវល្បឿនលឿននេះ អាចអនុវត្ដគម្រោងផែនការ របស់ខ្លួនសម្រេចតាមពេលវេលាកំណត់ដោយជោគជ័យ។
ជាមួយគ្នានេះដែរ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក បូរី វង្សានិត ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជួនខេត្ដ ក៍បានលើកឡើងអំពីលក្ខណៈបច្ចេកទេស ផែនទីប្លង់ឧបសម្ព័ន្ធ និងនិយាមការ ទីតាំងដីសម្បទានសង្គមកិច្ចនេះ ជាមួយនិងការជជែកពីលក្ខណៈបច្ចេកទេសសាងសង់ផ្លុវ ឬស្ពានឆ្លងកាត់ពីលើផ្លូវល្បឿន លឿន សម្រាប់ពលរដ្ឋនៅក្នុងភូមិនេះធ្វើដំណើរចេញចូល ឆ្លងកាត់។
ទន្ទឹមនឹងនោះ តាមរយៈបទបង្ហាញពីក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន បានឱ្យដឹងថា បច្ចុប្បន្នការស្ថាបនាផ្លូវនេះ មាន ផលប៉ះពាល់ដូចជាបង្គោលភ្លើងចំនួន ១២ដើម ដែលក្រុមការងារមិនអាចសាងសង់ផ្លូវទី២ ប៉ះនឹងតំបន់គ្រប់គ្រងដោយ បរិស្ថាន ដែលមិនអាចយកគ្រឿងចក្រចូលបាន។ ហើយក្រុមហ៊ុន ក៍បានបញ្ជាក់ទៅរដ្ឋបាខេត្ដ ដើម្បីកំណត់ពីទំហំផ្លូវ ឬស្ពានឆ្លងកាត់ផ្លូវល្បឿនលឿននេះពីលក្ខណៈបច្ចេកទេសថា
សូមបញ្ជាក់ថា គម្រោងផ្លូវគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនេះ ត្រូវបានក្រុមហ៊ុនចិន ឈ្មោះ China Road and Bridge Corporation (Cambodia) និងក្រុហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនរណប។ ផ្លូវល្បឿនលឿននេះ ជាផ្លូវប្រភេទI មានកំរាលបេតុងកៅស៊ូ (AC) ដែលមានប្រវែងសរុប ១៩០,០១៦គ.ម (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយវាមានទទឹងសរុប ២៤,៥ម ក្នុងនោះមាន ៤គន្លងផ្លូវឡាន (២×៣,៧៥ម) សងខាងជាយផ្លូវកៅស៊ូ២ (២×២,៥ម) សំរាប់ម៉ូតូ ជាយផ្លូវដីក្រហម២ (២×០,៧៥ម) សំរាប់ថ្មើរជើង និងសួននៅអ័ក្សកណ្តាលទ្រូងផ្លូវ ៣ម៉ែត្រ។ ផ្លូវនេះ មាន ល្បឿនកំណត់ចាប់ពី ៨០គ.ម/ម៉ោង ទៅ ១២០គ.ម/ម៉ោង។ នៅតាមសងខាងផ្លូវ មានសង់របងអមតាមសងខាងផ្លូវនោះ ដើម្បីការពារសត្វពាហនៈឆ្លងកាត់។ ហើយមាន របាំងការពារសំឡេងសរុបប្រវែង ៥៧,១៩គ.ម តាមតំបន់ប្រជុំជន ដើម្បី ការពារសំឡេងរំខានដល់ប្រជាពលរដ្ឋ។ ផ្លូវនេះ មិនមានជាន់គ្នាជាមួយគន្លងផ្លូវចាស់ទេ។ ដូចនេះតម្លៃសាងសង់គម្រោង សរុបប្រមាណ ១.៧៨២.០០០.០០០ដុល្លារអាមេរិក ដោយធ្វើការសាងសង់រយៈពេល ៤ឆ្នាំ៕