អ្នកសារព័ត៌មានមិនត្រូវយកមេក្រូ ទៅតាមសម្ភាសន៍ សមត្ថកិច្ចក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ ដែលជាចំណុចមួយខុសទាំងស្រុងពីក្រមសីលធម៏វិជ្ជាជីវះ អ្នកសារព័ត៌មាន មិនគួរធ្វើនោះទេ

0
487

ភ្នំពេញ៖ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសបា្តហ៏របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ព្រឹកថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០២០ ឯ ឧ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជម្រុញអោយអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៏ ត្រូវធ្វើការរលឹកដល់អ្នកសារព័ត៌មាន មួយចំនួន ពិសេសតាម អនឡាញ ដែលតែងតែទៅសំភាសន៏សមត្ថកិច្ច នៅពេលគេកំពុងតែរវល់បំពេញ កិច្ចការងារអ្វីមួយដែលកើតមានឡើងភ្លាមៗ ហើយអ្នកសារព័ត៌មានទាំងនោះ បានយកក្បាល មេក្រូ ទៅតាមសម្ភាស៏ក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ ដែលជា ចំណុចមួយខុសទាំងស្រុងពី ក្រមសីលធម៏វិជ្ជាជីវះ អ្នកសារព័ត៌មាន មិនគួរធ្វើនោះទេ។

ឯកឧត្តម បញ្ជាក់ថា៖ កិច្ចការងាររបស់សមត្ថកិច្ច និងមន្រ្តីគឺត្រូវធ្វើការងារនោះអោយបានចប់រួចរាល់ជាមុនសិន ទើប អោយអ្នកជំនាញ ឬមន្រ្តីនាំពាក្យណាមួយជាអ្នកឆ្លើយ ថាតើរឿងទាំងនោះកើតឡើងដោយ សារអ្វី? ហើយអ្នកសារព័ត៌មាន ក៏ត្រូវយល់ដែរថា កុំអាងខ្លួនជាអ្នកកាសែតមានសិទ្ធិសួរគ្រប់ ពេលនោះទេ នៅក្នុងខណះដែលគេកំពុងបំពេញការងារ ក្នុងជំនាញមិនទាន់ចប់នៅឡើយ នោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here