ម្តាយជិះម៉ូតូឌុបកូនប្រុសអាយុជាង២ឆ្នាំ ដួលលើស្ពានរមៀលកូនធ្លាក់ចូលទឹកទន្លេលិចបាត់ ​រហូតដល់ពេលនេះ មិនទាន់រកសាកសពឃើញនូវឡើយ

0
449

កណ្តាល: ហេតុការណ៍នេះបានកើតឡើងងកាលពីវេលាម៉ោង៦និង៣០ នាទីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ក្មេងរងគ្រោះឈ្មោះ ស្រ៊យ មានហេង អាយុ២ឆ្នាំកន្លះ មានទីលំនៅភូមិ-សង្កាត់កើតហេតុ ៕

នៅមុនពេលកើហេតុ ម្ដាយក្មេងរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GH-5278 បានដឹកកូនប្រុសរបស់គាត់ម្នាក់និងប្អូនប្រុសម្នាក់ យកបាយទៅឲ្យប្ដីនៅធ្វើការក្នុងការដ្ឋានសាងសង់ស្ពានកោះអន្លង់ចិន បានជួបគ្រោះអកុសល ជិះម៉ូតូ នៅពេលមេឃទើបនឹងធ្លាក់ភ្លៀងរួចហើយផង ស្រាប់តែរអិលដួលធ្លាក់កូនបង្កើតរបស់ខ្លួន ពីលើ ស្ពានបាឡេ ចូលទៅក្នុងទឹកទន្លេ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ បាននាំគ្នាចុះជួយរកអស់ជាច្រើនម៉ោង នៅតែរកមិនឃើញក្មេងរងគ្រោះនោះដដែល ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ លោកមេប៉ុស្តិ៍សិត្បូ សហកាជាមួយប្រជាពលរដ្ឋ កំពុងស្វែងរកសាកសពក្មេងប្រុសរងគ្រោះបន្តរទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here