ព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ១៣ រោច ខែ ពិសាខ ឆ្នាំ ច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៨នៅ ឃុំ ពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ពិធីសំណេះសំណាល ជាមួយ មេភូមិ សមាជិកភូមិ លោកមេឃុំក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋមកពី៤ ភូមិ គឺភូមិ ពោធិរៀងខាងជើង
ភូមិ ពោធិរៀងខាងត្បូង ភូមិ វាលព្រៅ និងភូមិ យាយសល់ ក្នុងឃុំពោធិរៀង ស្រុក ពោធិ៍រៀង ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុក ពោធិរៀង ។
មានការអញ្ជើញចូលរួមពី សំណាក់ ប្រធានក្រុមការងារជាតិថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុក ប្រធាន អនុប្រធានក្រុមការថ្នាក់ជាតិចុះជួយឃុំពោធិរៀង លោកមេឃុំ ក្រុមប្រឹក្សាឃុំ
លោកប្រធាន អនុប្រធានភូមិ សជិកភូមិទាំង ៤ ភូមិ សរុបចំនួន ៦៨ នាក់ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សន្តិបណ្ឌិត អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុក ពោធិរៀង ថ្លែងអំណរគុណ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាល នេះ និងបានសម្តែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតី យកចិត្ត ទុកដាក់មិនខ្លាចនឿយហត់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលបាន ចូលរួមចំណែកក្នុងបុព្វហេតុនៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ក្នុងនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ក៍បានលើកឡើងពីស្ថានភាពនយោបាយយនាពេលបច្ចុប្បន្ន ជូនដល់ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកប្រធាន អនុប្រធានភូមិ សជិកភូមិដែលអញ្ជើញមកទាំង ៤ ភូមិ ក្នុងឃុំពោធិ៍រៀង ។ ឯកឧត្តម បានជំរុញឲ្យថ្នាក់ដឹកនាំស្រុក ឃុំ និងថ្នាក់ដឹកនាំភូមិ ត្រូវបង្កើនការ យកចិត្តទុកដាក់ ពីសុខទុកប្រជាពលរដ្ឋជាប្រចាំ ហើយឆ្លៀតឱកាស សួរសុខទុកពួកគាត អំពីជវភាព ការរស់នៅប្រចាំថ្ងៃ និងតម្រូវការរបស់ពួកគាត់ ត្រូវអប់រំណែនាំ អំសារៈសំខាន់ នៃការបោះឆ្នោត និងជំរុញឲ្យពួកគាត់ចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាៗ។
បន្ទាប់មកឯកឧត្តម បានអញ្ជើញ អញ្ជើញ ទៅពិនិត្យ សាលាបឋមសិក្សា យាយសល ដែលទើបនឹងសាងសង់ និងបន្តរដំណើរមក ឃុំព្រៃកន្លោង ពិនិត្យ សាលាអនុវិទ្យាល័យ ព្រៃកន្លោង ដែលកំពុងសាងសង់ជិតហើយជាស្ថាពរ៕