(បាត់ដំបង) កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ តាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃសកនងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ទោ ឆាង វណ្ណឆៃ អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលស្រុក សហការណ៍ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ឋក្នុងមូលដ្ឋានចុះជួយជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋដែលរងការខូចខាត ដោយឥទ្ឋិពលខ្យល់កន្រ្តាក់ កាលពី ល្ងាចថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨ នៅភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
សូមជម្រាបជូនថា ក្នុងមួយរយៈពេលនេះកត់សម្គាល់ឃើញថា មាន ភ្លៀង ផ្គររន្ទះ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ផងនោះបានបោកបក់ទៅលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៃស្រុកមួយចំនួនរបស់ខេត្តបាត់ ដំបង ហើយជារឿយៗឥទ្ឋិពលនៃខ្យល់កន្ត្រាក់នេះបានបង្ករឲ្យមានមហន្តរាយនូវផលដំណាំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ផងដែរ ជាក់ស្តែងនៅភូមិព្រៃចក ឃុំព្រះ ផុស ស្រកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨ ម្សិលមិញ ឥទិ្ឋពលនេះបានបណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ០៧ខ្នងត្រូវរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ៕