សម្តេចតេជោ: កូនក្មួយយុវជនជំនាន់ក្រោយពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតចំពេលកម្ពុជាមានសន្តិភាព

0
272

ការពិតណាស់ ដែលកូនក្មួយយុវជនជំនាន់ក្រោយពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតចំពេលកម្ពុជាមានសន្តិភាព។ ពេលកូនក្មួយធំដឹងក្តីហើយមិនបានឃើញពីអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់ពីមុនដូចជាសង្រ្គាម និងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ គឺកូនក្មួយមួយចំនួនមិនជឿឡើយ។ កម្ពុជាទម្រាំបានដូចសព្វថ្ងៃគឺយើងបានខិតខំខ្លាំងណាស់ ក្នុងនោះក៏មានចំណែកនៃការចូលរួមរបស់ជីតានិងជីដូនរបស់ក្មួយៗផងដែរ។

ពិតណាស់ក្មួយៗ ប្រទេសយើងកាលពីជាង៤០ឆ្នាំមុនគឺលំបាកវេទនាខ្លាំងបំផុត ជីដូនជីតាក្មួយៗគឺជាសាក្សីរស់ស្រាប់។ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ពលរដ្ឋត្រូវបានបង្ខំអោយធ្វើការជាងសត្វធាតុទៅទៀត គ្មានផ្ទះរស់នៅ គ្មានអាហារញាំគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម គ្មានផ្សារ គ្មានអាគារទំនើប ហើយពលរដ្ឋគឺគ្មានសិទ្ឋិសេរីភាពអ្វីទាំងអស់។ មានពលរដ្ឋជាង៣លាននាក់ត្រូវបានស្លាប់តែក្នុងរវាង៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

 ពេលដែលពូបានដឹកនាំកងកម្លាំងវាយរំដោះប្រទេសពេលចូលដល់ទីក្រុងភ្នំពេញនាឆ្នាំ ១៩៧៩ ពេលនោះទីក្រុងភ្នំពេញយើងមានមនុស្សតែ៧០នាក់ប៉ុណ្ណោះ ហើយទីក្រុងទាំងមូលត្រូវបានបោះបង់ចោលគ្មានមនុស្សរស់នៅក្លាយជាចំការចេក ដែលគួរអោយអាណោចអធម្មបំផុត។ យើងមិនចង់អោយស្រមោលអតីតកាលវិលត្រឡប់មកវិញឡើយ។

 ពូបានរួមរស់នៅជាមួយបងប្អូនជនរួមជាតិគ្រប់រស់ជាតិលំបាកស្រណុក ហើយពូនៅតែបន្តនៅជាមួយបងប្អូនកូនក្មួយគ្រប់កាលៈទេសៈដើម្បីថែរក្សាការពារសន្តិភាពអោយនៅគង់វង្សយូរអង្វែង។ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ សូមជនរួមជាតិ និងក្មួយៗបោះឆ្នោតអោយគណបក្សប្រជាជន នោះប្រទេសជាតិយើងកាន់តែមានស្ថេរភាព វិបុលភាព និងសុខដមរមនាទៅមុខទៀតជាក់ជាមិនខាន។

ដកស្រង់ផេចសម្តេចតេជោ

 

LEAVE A REPLY

Please enter your comment!
Please enter your name here