ភ្នំពេញ៖ យោងតាមការចេញផ្សាយនៅសេចក្តីជូនដំណឹងមួយរបស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ បានអោយដឹងថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងកាត់ភ្ជាប់បំពង់ចែកចាយថ្មី ទំហំ ១១០ មម ចំនួន ១ ទីតាំងនៅលើចិញ្ជើមផ្លូវលេខ ២៤៦ DT ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ ពីផ្លូវ ៦០ DT រហូតដល់ផ្លូវ ២៤៥ DT នៅសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃ ព្រហស្បត៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។
លិខិតដដែលបានបង្ហាញថាការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវអោយរដ្ឋាកស្វយ័តក្រុងភ្នំពេញផ្អាក ផ្គត់ផ្គង់ទឹកក្នុងរយៈពេលប្រមាណជា ៤ ម៉ោង គឺចាប់ពីម៉ោង ២០៖០០ នាទីយប់ ដល់ម៉ោង ២៤៖០០ នាទីយប់ និងអាចធ្វើអោយគុណភាពទឹកល្អក់កករមួយរយៈពេលខ្លីបន្ទាប់ពីតភ្ជាប់រួចរាល់។
យោងតាមខ្លឹមសារនៃលិខិតទាំង ២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបង្ហាញថា រដ្ឋាករទឹកនឹងផ្អាកការផ្គត់ផ្គង់ទឹកនៅសង្កាត់ ព្រៃវែង និង សង្កាត់ដង្កោ នៃខណ្ឌដង្កោ ដោយសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។