យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានឱ្យដឹងថា ក្រដាសប្រាក់ដុល្លារ $1,$2,$5 អត់កាត់ទឹកឬកាត់ផុកទេ។ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសអោយបានជ្រាបថា បើបងប្អូនយកប្រាក់ដុល្លារទៅចាយឬទៅដូរបើមានគេកាត់ទឹកឬកាត់ផុក សូមរាយការណ៍ជម្រាបសមត្ថកិច្ចជាបន្ទាន់។
ការលើកឡើងបែបនេះ បន្ទាប់ពីពលរដ្ឋខ្មែរមួយចំនួនមានបញ្ហាលើការទូរទាត់ក្រដាសប្រាក់ដុល្លារខាងលើ មានអ្នកខ្លះកាត់ទឹក ហើយអ្នកខ្លះទៀតមិនព្រមទទួលយកការទូរទាត់ ដោយបារម្ភថា គេឈប់ចាយក្រដាស់ប្រាក់ខាងលើ។
ផ្អែកតាមអនុសាសន៍របស់សម្តេច ក្រដាសប្រាក់ដុល្លារខាងលើពលរដ្ឋខ្មែរអាចទូរទាត់បានធម្មតា គ្មានការកាត់ទឹក ឬផុក និងមិនទទួលទូរទាត់នោះទេ ពោលគឺមានការចាយវាយធម្មតា៕