លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថា ធនធានមនុស្សគឺជាកត្តាសំខាន់ ដែលមិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

0
331

ថ្លែងទៅកាន់សិក្ខាកាមនៃកម្មវិធី អភិវឌ្ឍន៍ភាពជាអ្នកដឹកនំានយោបាយ>ពីវគ្គទី ៧ ដល់វគ្គទី១១ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ៦១៦នាក់ នាព្រឹកថ្ងៃសៅរ៍នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា ធនធានមនុស្សគឺជាកត្តាមិន អាចខ្វះបាន ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។

      

  លោកជំទាវបានបន្តថា ប្រទេសនីមួយៗអាចរីកចម្រីនទៅមុខបានដោយសារតែមាន>បញ្ញវន្ត ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដើម្បីធ្វើការគិតគូរដោះស្រាយរាល់បញ្ហា និងដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ។ បញ្ញវន្តជាអ្នកផ្តល់នូវចំណេះដឹង ជំនាញ ការអប់រំ ដល់ប្រជាជនទាំងឡាយ តាមរយៈ មេរៀន សៀវភៅ អក្សរសិល្ប៍ ឯកសារស្រាវជ្រាវ បច្ចេកទេស និងរបកគំហើញវិទ្យាសាស្ត្រនានា។ ភាពសម្បូរបែបនៃបញ្ញវន្តរបស់ប្រទេសនីមួយៗ ជាកំលាំងចលករដ៏ខ្លាំងក្លា រួមចំណែកក្នុងការដឹកនាំសង្គមជាតិខាងផ្នែកបញ្ញាញាណ និងជាកត្តាធានានូវសមត្ថភាពដណ្តើមប្រៀបឈ្នះរបស់ប្រទេសជាតិ និងនាំប្រទេសទៅរកវិបុលភាព។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ថា វគ្គបណ្តុះបណ្តាលនៃកម្មវិធី  >អភិវឌ្ឍន៍ភាពជាអ្នកដឹកនំានយោបាយនេះ ជាការរៀបចំបែបថ្មីមួយដែលមានប្រធានបទ>ប្រទាក់ក្រឡាគ្នា និងមានខ្លឹមសារស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ដែលអាចផ្តល់ឱកាសឱ្យគ្រាប់ ពូជថ្មីក្រេបជញ្ជក់យកនូវចំណេះដឹង ពីឥស្សរជនរាជរដ្ឋាភិបាល តំណាងគណបក្ស ថ្នាក់ដឹកនំារាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាធិការ និងសាស្ត្រាចារ្យ ដែលមានបទពិសោធន៍ខ្ពស់ ទំាងផ្នែកចំណេះដឹង និងការងារអនុវត្តផ្ទាល់កម្រិតបណ្ឌិត និងមានចំណេះដឹងជ្រៅជ្រះ ដែលបាន និងកំពុងបម្រើកិច្ចការមាតុភូមិ និងលើឆាកអន្តរជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរនូវពុទ្ធិ និងប្រព័ន្ធគំនិតថ្មីៗសម្រាប់សិក្ខាកាមទំាងអស់។ ការរៀបចំវគ្គនេះធ្វើឡើងស្របគ្នាជាមួយវគ្គអប់រំនយោបាយ ដែលរៀបចំឡើងដោយគណៈកម្មាធិការកណ្តាល គណបក្ស ដើម្បីបំពេញបន្ថែម និងផ្តល់ឱកាសឱ្យយុវជនរបស់យើងបានរៀនសូត្រកាន់តែ ច្រើនឡើងបន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការងារនយោបាយរបស់ជាតិនាពេលខាងមុខ និងធានាឱ្យបានស្ថិរភាពនយោបាយរបស់ប្រទេសនាពេលបច្ចុប្បន្ន និងថ្ងៃអនាគតឱ្យបាន  ។

  ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញថ្លែងថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនៃកម្មវិធី នេះ គឺផ្តល់ឱកាសឱ្យសកម្មជនយុវជនបន្តវេនយល់ ដឹងអំពីទិដ្ឋភាពនយោបាយ មានសមត្ថភាពវិភាគ វាយតម្លៃព្រឹតិ្តការណ៍នយោបាយ ចេះបកស្រាយពន្យល់ ដល់សាធារណៈមតិ និងយល់ដឹងច្បាស់លាស់អំពីគណបក្ស ដើម្បីកសាងកម្លាំងយុវជនគាំទ្រគណបក្សពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here