សមត្ថកិច្ចខេត្តព្រះសីហនុចាប់ចិន៧នាក់ ករណីបើកបរគ្មានប័ណ្ណបើកបរ

0
322

ព្រះ​សីហ​នុ​ ៖​ កាលពី​វេលា​ម៉ោង​ ២១​និង​៣០​នាទី​ ថ្ងៃ​សុក្រ​ ១២​រោច​ ខែ​ពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​១១​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវ​២​ធ្នូ​ ត្រង់​ចំណុច​គោលដៅ​គុ​ជ​អាស៊ី​ ស្ថិត​ក្នុងភូមិ​០១​ សង្កាត់​០៣​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​

ខេត្ត​ព្រះ​សីហ​នុ​ បាន​ដាក់​បញ្ជា​អោយ​កម្លាំង​ជំនាញ​ផែន​សណ្ដាប់ធ្នាប់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយការិយាល័យ​ចរាចរណ៍​ រួម​នឹង​កម្លាំង​ចំនួន​១៥​នាក់​ បាន​ចុះ​ត្រួតពិនិត្យ​ រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ពិសេស​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ​ និង​រថយន្ត​គ្មាន​ស្លាក​លេខ​ ។​ ជា​លទ្ធផល​ឃាត់​រថយន្ត​ចំនួន​០៧​គ្រឿង​ មាន​ដូច​ខាងក្រោម​ ៖

១-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AS-1278​ បើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​ប័ណ្ណបើកបរ​
២-​រថយន្ត​ម៉ាក​ HYUNDAI​ H1​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2A-6551​បើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​ប័ណ្ណបើកបរ​
៣-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AQ-9438​ បើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​ប័ណ្ណបើកបរ​
៤-​រថយន្ត​ម៉ាក​ HYUNDAI​ H1​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2A-9932​ បើកបរ​ដោ​ជនជាតិ​ចិន​ គ្មាន​ប័ណ្ណបើកបរ​
៥-​រថយន្ត​ម៉ាក​ LEXUS​ RX​ 300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2A-8161​ បើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​ប័ណ្ណបើកបរ​
៦-​រថយន្ត​ម៉ាក​ CAMERY​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-5532​ បើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​ប័ណ្ណបើកបរ​
៧-​រថយន្ត​ម៉ាក​ HIGH​ LANDER​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AS-7957​ បើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​ប័ណ្ណបើកបរ​ ។​
​បច្ចុប្បន្ន​ វត្ថុ​តាង​ទាំងអស់​ ត្រូវ​បាន​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here