(កណ្ដាល) ៖ កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅលើស្ពានសំរោងសង្កាត់-ក្រុង តាខ្មៅ ខេត្តកណ្តាល មានករណីប៉ុនប៉ងធ្វើអត្ថឃាតមួយបានកើតឡើង ខណះដែលមានស្រ្តីវ័យក្មេងម្នាក់បានស្រែកទ្រហោរយំនិងបាននាំកូនតូចមកលោតទឹកសម្លាប់ខ្លួន នៅស្ពានព្រែកសំរោង ដោយសារឈឺចិត្តនឹងប្ដីមានស្រីថ្មី តែត្រូវអ្នកធ្វើដំណើរតាមដងផ្លូវនិងសមត្ថកិច្ចនៅទីនោះជួយទាន់ ។
ប្រភពព័ត៌មានពីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រី្តវ័យក្មេង ម្នាក់ឈ្មោះថា រី ស្រី តា អាយុ២៤ ឆ្នាំ ទីលំនៅ នៅភូមិ ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានដឹកដៃកូនស្រីអាយុ៣ឆ្នាំ ដើរសំដៅទៅលើស្ពានសំរោង ដោយយំ ផង ជូតទឹកភ្នែកផង ។
ពេលទៅដល់លលើស្ពាន ស្រី្តរូបនេះស្រែកយំកាន់តែខ្លាំង និងបានរៀបរាប់ពីសកម្មភាពប្តីក្បត់ចិត្តទៅមានស្រីថ្មីធ្វើឲ្យនាងឈឺចិត្ត ក៍សម្រេចចិត្តនាំកូនមកលោតទឹកសម្លាប់ខ្លួនដើម្បីស្លាប់ចោលប្តីអប្រិយ៍ ។ លុះពេលឃើញដូច្នេះ ប្រជាពលរដ្ឋ និងសមត្ថកិច្ច មកឃាត់បានទាល់ពេលវេលា យកទៅណែនាំអប់រំ នៅប៉ុស្តិ៍តាខ្មៅ និងបានទាក់ទងខាងក្រុមគ្រួសាររបស់គាត់មកទទួលយកនាងទៅផ្ទះវិញ កុំឲ្យគិតខ្លីបែបនេះទៀត។
ពាក់ព័ន្ធទៅនឹងហេតុការណ៍ដ៏គួរអោយសង្វេកនេះដែរ ប្រជាពលរដ្ធនិងសាធារណះមតិជាច្រើនបានលើកឡើងថា ៖ ទៅផ្តេកផ្តួលលើវាធ្វើស្អីអាប្រុសអប្រិយ៍ ទុរយសបែបនោះ បើមិនស្រលាញ់ជីវិតខ្លួនឯងគួរតែអាណិតកូនតូចម្នាក់នេះផង ខណះម្តាយប៉ុនប៉ងសំលាប់ហើយនៅតែអោបម្តាយស្អិតបេះមិនចេញដដែល៕ Sing ly