ទាំងព្រលឹម!!!សោកនាកម្មរថយន្តក្រុងបើកធ្លាក់ស្ពានស្លាប់២នាក់នៅកន្លែង និងរបួសជាច្រើនអ្នក….( អានបន្ត )

0
270

សៀមរាប៖ កាលពីវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគឺរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងនៃក្រុមហ៊ុន”ស៊ុនអូខុង” ដែលផ្ទុកមនុស្សពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍គឺបើកធ្លាក់ពីលើស្ពានបេតុងដោយខ្លួនឯង។

សមត្ថកិច្ចនគរបាលស្រុកជីក្រែង បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរដែលរងគ្រោះថ្នាក់នេះជារបស់ក្រុមហ៊ុន “ស៊ុនអូខុង” ជាប្រភេទរថយន្តក្រុង៤៥កៅអី ដឹកអ្នកដំណើរ ពណ៌ស ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣D ៥២៨០ បានបើកបរក្នុងទិសដៅពីកើតមកលិច ពេលមកដល់កន្លែងកើតហេតុបានជ្រុលចង្កូតធ្លាក់ផ្លូវ គឺធ្លាក់ពីលើស្ពានតែម្ដង បណ្ដាលឲ្យអ្នកដំណើរនិងតៃកុងគាបជាប់ក្នុងរថយន្តស្លាប់និងរបួស។

បើតាមប្រភពដដែលបន្តថាករណីនេះ បណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតចំនួន២នាក់ រងរបួសធ្ងន់និងស្រាលចំនួន២៧នាក់ ចំណែកតៃកុងរថយន្តបានស្លាប់កៀបជាប់នឹងរថយន្តតែម្តង។
ក្រោយពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានជួយសង្គ្រោះយកទៅមណ្ឌលសុខភាពកំពង់ក្តីដើម្បីសង្គ្រោះនិងព្យាបាល។

សមត្ថកិច្ចមិនទាន់បានដឹងពីអត្តសញ្ញាណជនរងគ្រោះទាំងអស់នៅឡើយនោះទេ៕

 

ប្រភព៖ ដែនជម្រក បេះដូង អភព្វ័

 

LEAVE A REPLY

Please enter your comment!
Please enter your name here