ចោរឆក់០២នាក់ត្រូវបានកំលាំងនគរបាលខណ្ឌទួលគោកចាប់បានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទរួចមក… ( ចុចអានបន្ត )

0
312

កាលពីយប់នៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២០:០០នាទីយប់ មានយុវជនម្នាក់ឈ្មោះ នៅ សុផាននី បានជិះម៉ូតូចេញពីផ្ទះម្ដុំស្ទឹងមានជ័យ ក្នុងគោលបំណងទៅទទួលបងប្រុសចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ លុះពេលជិះមកដល់ចំណុចមុខផ្ទះលេខ ៤៧៤ ផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ជនរងគ្រោះក៏ឈប់ម៉ូតូរួចយកទូរស័ព្ទដៃមកនិយាយទៅកាន់បងស្រីរបស់ខ្លួន ស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0293 មកអែបជិតជនរងគ្រោះ រួចអ្នកជិះខាងក្រោយបានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះបត់ក្រោយគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយ ស្របពេលដែលកំលាំងនគរបាលខណ្ឌទួលគោក កំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់នៅក្បែរនោះក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ភ្លាមៗតែម្តង និងបានដកហូតយកទូរស័ព្ទដៃរបស់ជនរងគ្រោះមកវិញផងដែរ ។


ហើយជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះរូមមានឈ្មោះ៖
ទី១ ឈ្មោះ ឯក សុវណ្ណដន ហៅ ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី២ ឈ្មោះ ឌុល សុខាលីដេន ហៅដេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ហើយវត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0293 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8011237 , ទូរស័ព្ទមួយគ្រឿងម៉ាក I phone 6S plus ពណ៌ខ្មៅ (ចាប់យកពីឈ្មោះ ឯក សុវណ្ណដន ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ) ។
២.ទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 7 Plus ពណ៌ខ្មៅ បែកអេក្រង់ ( ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ចាប់យកពីឈ្មោះ ឌុល សុខាលីដេន ) សមត្ថកិច្ចយើងបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here