ភ្នំពេញ ៖ ភ្លើងដែលបានឆាបឆេះផ្សាច្បារអំពៅ ត្រូវបានគ្រប់គ្រងនិងពន្លត់បានហើយ ពត៍មានបឋមតាមការពិនិត្យនៅកន្លែងកើតហេតុផ្ទាល់មានការខូចខាតយ៉ាងច្រើន ដែលក្រុមសារពត៍មានយើងមិនទាន់ទទួលបានពត៍មានលំអិតនៅឡើង តាមរបាយការណ៍របាយការណ៍បឋមរបស់ អាជ្ញាធរ បង្ហាញថា តូប ចំនួន ៦៤៦ ក្នុងចំណោម តូប ១៤៤៧ ត្រូវបាន អគ្គិភ័យ ឆាបឆេះតែពុំបណ្តាលឱ្យមនុស្សស្លាប់ ទេ ។
ព្រឹក ថ្ងៃទី ១៦ ខែមីនានេះ អាជ្ញាធរ បាន គ្រប់គ្រង ស្ថានការណ៍ ទាំងស្រុង គ្រាន់តែ នៅសល់ គំនរ កម្ទេច ភ្លើង បន្តិចបន្តួច ប៉ុណ្ណោះ ។
ផ្សារ ច្បារអំពៅ ត្រូវបាន អគ្គិភ័យ លេប ត្របាក់ ជាង ៨ ម៉ោង ពោលគឺ ឆាបឆេះ ឡើង នៅវេលា ម៉ោង ១១ និង ៤០ នាទី ថ្ងៃទី ១៥ ខែមីនា នៅ ចំណុច តូប ខាងកើត មួយកន្លែង នៅតាម ផ្លូវ ៣៦៣ កែង និង ផ្លូវ ៦២២ ដែល ស្ថិតក្នុង សង្កាត់ ច្បារអំពៅ ទី ២ខណ្ឌ ច្បារអំពៅ ៕