ភ្នំពេញ ៖ ខណ:ពេលនេះកំពុងមានអគ្គីភ័យឆាបឆេះផ្សារច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ វេលាម៉ោង១១នឹង៥០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ ២០១៨ ក្នុងហេតុការនេះផងដែរយើងសង្កេតឃើញថាមានវត្តមានលោក ឯកឧត្តម ឃួន ស្រេង និង ឯកឧត្តម ជួន សុវណ្ណ ផងដែរដោយលោកបានចុះទៅដល់ទីកើតហេតុផ្ទាល់ ដើម្បីពិនិត្យស្ថាការណ៍ និង បញ្ជារកំលាំងដោយផ្ទាល់ទៅលើការការពារជនឆ្លៀតឱកាស និង កងកំលាំងពន្លក់អគ្គីភ័យផងដែរ។
ជាក់ស្តែងយើងឃើញថាទាំងប្រជាពលរដ្ធ រួមនិងសមត្ថកិច្ចបានកំពុងដុតដៃដុតជើងជួយគ្នាក្នុងការពន្លក់អគ្គីភ័យនេះផងដែរ។ នៅមិនទាន់មានប្រភពណាមួយបញ្ជាក់អោយច្បាស់អំពីហេតុការឆេះនេះបណ្តាលមកពីអ្វី ឬ មានទំហំខូចខាតប៉ុណ្ណាណោះទេ។