ខេត្តព្រៃវែង៖ នៅថ្ងៃអាទិត្យ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង ១២ និង ១៥ នាទី នៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង មានករណីមនុស្ស២នាក់ស្លាប់និងម្នាក់កំពុងជួយសង្រ្គោះ នៅមន្ទីពេទ្យបង្អែកពាមជរ ៕
បើតាមសម្តីសមត្ថកិច្ចបានអោយដឹងថា៖ មានប្រុស២នាក់និងស្រីម្នាក់បានបបួលគ្នាមកលេងទឹកនៅដីដុះ ស្រុកពាមជរ ត្រូវលង់ទឹកស្លាប់នៅចំណុចដីដុះ អ្នកទាំងបីនាក់ រស់នៅភូមិតាអុក ឃុំវាលស្បូវ ខ័ណ្ឌ ច្បាអំពៅ អ្នកទាំងបីនាំគ្នាមកលេងទឹកទន្លេនៅពេលទឹកនាច នៅចំណុចដីដុះ ដែលជាកន្លែងទេសចរណ៍ មួយនៅក្នុងស្រុកពាមជរ ។ នៅពេលដែលលង់ទឹកភ្លាមៗនោះ ជនរងគ្រោះទាំងពីនាក់បានស្រែកអោយគេជួយ ស្រាប់តែពេលមានបុរសម្នាក់ដែលមុជទឹកលេងម្នាក់ឯងក្បែរនោះ ក៍បានទៅជួយ ហើយក៏លង់ថែមម្នាក់ទៀត ប៉ុន្តែសំណាងល្អត្រូវបានអ្នកស្រុកនៅក្បែរនោះ រត់ទៅជួយស្រង់បានម្នាក់ ចំណែក២នាក់ដែលលង់មុននោះបានលិចបាត់ក្នុងទឹក ហើយទម្រាំអ្នកស្រុកមុជទឹករាវរកឃើញស្រង់ឡើងមកដល់លើគោក ពួកគេទាំង២នាក់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ជនរងគ្រោះទាំងបីនាក់នេះមានឈ្មោះ
ទី១. ឈ្មោះ និល សុផានុត ភេទ ប្រុស អាយុ ១៨ឆ្នាំ(ស្លាប់)
ទី២.ឈ្មោះ យស់ ចាន់រស្មី ភេទស្រី អាយុ ១៨ឆ្នាំ (ស្លាប់)
នឹងទី៣.ឈ្មោះ លន់ វិចិត្ត ភេទប្រុស អាយុ ១៨ ឆ្នាំ (កំពុងសង្រ្គោះ)
បច្ចុប្ន្បន្នសាកសពជនរងគ្រោះទាំងពីត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះម្នាក់ទៀតកំពុងតែសង្គ្រោះនៅមន្ទីពេទ្យបង្អែកពាមជរ ៕
ដោយ៖ SVD