#បុរសកំហូចអួតថាខ្លួននៅកំលោះបោកនារីកម្មការិនីរោងចក្រម្នាក់ឲ្យលង់ប្រាណអស់ទីបំផុតជាប់ខ្នោះព្រោះតែបែកការ រាជធានីភ្នំពេញ ៖
បុរសជាកម្មកររោងចក្រម្នាក់បានដើរអួចថាខ្លួននៅកំលោះនិងកូនកំព្រាឪពុកម្តាយបោកបញ្ឆោត នារីកម្មការិនីរោងចក្រ ស្រស់ស្អាតម្នាក់ធ្វើឲ្យនាងលង់អស់ប្រាក់ខែនិងខ្លួនប្រាណទីបំផុតទើបបែកការខណះបុរសនោះបានដឹកប្រពន្ធខ្លួនតាមដងផ្លូវប្រទះឃើញនារីរូបនោះក៏ជិះម៉ូតូឌុបតាមចាប់ប្រគល់ឲ្យសមត្ថកិច្ចជួយដោះស្រាយបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៥ ខែគុម្ភះ ឆ្នាំ២០១៨ ចំនុចស្ពានទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ នារីរងគ្រោះខាងលើមានឈ្មោះចាន់ សុខា អាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រAC ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ចំណែកបុរសកំហូចខាងលើមានឈ្មោះស៊ុន រិទ្ធ អាយុ២១ឆ្នាំមុខរបរកម្មកររោងចក្រACស្នាក់នៅជាមួយគ្នាមានស្រុកកំណើតភូមិដើមឬស្សឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះនិងម្តាយបានជិះម៉ូតូឌុបតាមរកបុរសជាសង្សា ខណះមកដល់ចំណុច ម្តុំវត្តស្លែងតាមបណ្តោយផ្លូវជាតិលេខ៣ក៏ប្រទះឃើញបុរសជាសង្សាកំពុង ជិះម៉ូតូមួយគ្រឿងដឹកប្រពន្ធឃើញដូចនេះក៏បានស្រែកហៅអោយឈប់តែបុរសកំហូចខាងលើនោះមិនបានឈប់ទេបានព្យាយាមជិះម៉ូតូរត់គេចពីសង្សារបស់ខ្លួនរហូតដល់ចំនុចស្ពានទឹកថ្លាសង្កាត់ក្រាំងពង្រខណ្ឌដង្កោទើបនារីជាសង្សានិងម្តាយបានស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយដេញស្ទាក់ចាប់បានតែម្តង ។
ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិក្រាំងពង្រដឹកយកមកសាកសួរនៅចំពោះមុខសមត្ថកិច្ចម្តាយនិងនារីកម្មករខាងលើបានប្រាប់សមត្ថកិច្ចអោយដឹងថាដំបូងឡើយកូនរបស់គាត់បានមកពីខេត្តបាត់ដំបងមកធ្វើការរោងចក្រនៅភ្នំពេញនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជយ័នៅរោងចក្រកាត់ដេរក្រុមហ៊ុនACហើយកូនស្រីរបស់គាត់ក៏មានការទំនាក់ទំនងស្នេហាជាមួយបុរសកំហូចខាងលើរយះពេលជិតមួយឆ្នាំមកហើយដោយបុរសរូបនោះបានប្រាប់ថាខ្លួននៅកម្លោះកំព្រាឪពុកម្តាយធ្វើអោយកូនស្រីគាត់អាណិតដាក់ចិត្តស្រលាញ់លើបុរសខាងលើនោះយ៉ាងខ្លាំងហើយជនកំហូចនោះបានសន្យាថានិងចូលស្តីដណ្តឹងនាងរៀបការជាមួយគ្នានៅមុនរដូវចូលឆ្នាំខ្មែរខាងមុខនេះនៅឯស្រុកខាងស្រីនៅខេត្តបាត់ដំបងដើម្បីបំពេញមុខមាត់បងប្អូនខាងស្រី ហើយពួកគេក៏បានរួមរស់នៅជាមួយគ្នារយះពេលជិតមួយឆ្នាំហើយដូចជាប្តីប្រពន្ធទៅហើយ តែនាងមិនដែលឃើញនិងបានចាយប្រាក់ខែបុរសនោះ ទេដោយយកតែប្រាក់ខែនាងបើករៀងរាល់ខែចាយរហូត ទើបនាងចេះតែមានការសង្សយ័តាមដាន ទីបំផុតទើបដឹងថាបុរសកំហូចនោះមានប្រពន្ធ រួចទៅហើយ។ ក្រោយពីសមត្ថកិច្ចនគរបាលក្រាំងពង្រធ្វើការសាកសួរហើយដោយសារតែរឿងនេះកើតឡើងនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជយ័ទើបបញ្ជូនអ្នកទាំង៣មកកាន់ប៉ុស្តិនគរបាលសង្កាត់ចោមចៅ១ចាត់ការបន្តរវិញ៕
ដោយ៖ សុីង លី