ខេត្តកោះកុង៖ កាលពីម៉ោងជាង៤ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មានក្រុមគ្រួសារចំនួន៩នាក់ដែលរស់នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានរងគ្រោះដោយសារពុលត្រីកំពត។
សេចក្តីរាយការណ៍បឋមពីសាច់ញាតិនិងមន្ត្រីមូលដ្ឋានអោយដឹងថា៖ កាលពីម៉ោងជាង៤ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មានករណីក្រុមគ្រួសារមានគ្នា៩នាក់បានពុលត្រីកំពតខណះដែលពួកគាត់បានយកត្រីនោះមកធ្វើម្ហូបនិងក្លែមជាមួយស្រា រំពេចនោះក៍មានអាការៈធីងធោង និងក្អួតចង្អោរ ស្រាប់តែមានការឆោឡោផ្អើលអ្នកស្រុក ក្រោយកើតហេតុភ្លាមៗនោះ គេបានព្យាយាមបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងនោះ៦នាក់បញ្ជូនទៅមន្ទីរពេទ្យស្រុកស្រែអំបិល ២នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យខេត្តកោះកុង ចំណែកជនរងគ្រោះម្នាក់ទៀតដែលមានអាការៈធ្ងន់ធ្ងរជាងគេបានស្លាប់នៅតាមផ្លូវពេលបញ្ជូនមកមន្ទីរពេទ្យ។
ជនរងគ្រោះទាំង៩នាក់នោះរួមមានទី១៖ ឈ្មោះ សៀង ដារ៉ា អាយុ៣០ឆ្នាំ មុខរបររត់អូប័រ (ម្ចាស់ផែ) ទី២៖ ឈ្មោះ ភោគ សំណាង អាយុ៣៩ឆ្នាំ ទី៣៖ ឈ្មោះ រ៉ន ដារ៉ូ អាយុ២១ឆ្នាំ ទី៤៖ ពេជ្រ វាសនា អាយុ២៧ឆ្នាំ ទី៥៖ ឈ្មោះ នួន លឹមជាង អាយុ២៥ឆ្នាំ ទី៦៖ ឈ្មោះ សេង ថុល អាយុ ៣០ឆ្នាំ ទី៧៖ ឈ្មោះ ពេជ្រ វិបុល អាយុ៥៤ឆ្នាំ ទី៨៖ ឈ្មោះ វង្ស ផា អាយុ៣០ឆ្នាំ និងទី៩៖ ឈ្មោះ អ៊ុ អាង អាយុ៤១ឆ្នាំ។
ប្រភព៖ Huy Bunleng