តើត្រូវបន្តអោយមានការស្តាយដល់ពេលណាទៀត?

0
351

គ្មានការជួបជុំណាមួយត្រូវបានរាំងខ្ទប់អោយនៅគង់វង្សបាននោះទេ ហើយជីវិតមានស្លាប់មានកើតជាច្បាប់ធម្មជាតិ មិនថាកើតស្លាប់នោះទេបើតម្រូវតាមធម្មជាតិនោះពិតជាល្អណាស់ តែនេះហាក់នៅស្រស់ៗពេកហើយ តើជាកំហុសអ្នកណា?

សាកសពជនរងគ្រោះ

ជាការពិតណាស់គ្រោះថ្នាក់នានាគ្មាននរណាម្នាក់ចង់អោយកើតឡើងនោះទេ ហើយក៏មិនអាចហាមឃាត់បានដែរ អ្វីដែលគ្រប់គ្នាអាចធ្វើបានគឺរកវិធីបង្កាអោយវាកើតមានតិចបំផុត។ កន្លងទៅថ្មីៗ មិនទាន់បានធ្វើបុណ្យ ៧ថ្ងៃផង ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅវេលាម៉ោង ៨ៈ៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ​រថយន្តបែកដឹកដី ពណ៌ស បានបើកមកចតស្ងៀមនៅចិញ្ចើមផ្លូវ ដើម្បីចូលហូបគុយទាវ ។ចំណែកជនរងគ្រោះទាំង៣នាក់ រួមមានមីង ក្មួយ និងក្មេងអាយុ៣ឆ្នាំ ជាអ្នករស់នៅក្នុងភូមិខាងលើក្បែរ​នឹងកន្លែងកើតហេតុ បានជិះម៉ូតូមកទិញគុយទាវ នៅហាងកើតហេតុខាងលើ ដោយបានអង្គុយ​ចាំលើម៉ូតូ​ដើម្បីទិញខ្ចប់យកទៅផ្ទះ ខណៈនោះស្រាប់តែរថយន្តបង្ក ប្រភេទបែន ពណ៌ផ្កាឈូក ដឹកកម្ទេចថ្ម គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ជាន់គ្មានប្រណី លឿនដូចហោះ មករេចង្កូតបុកស្លាកប៉ាន់ណូ ស្រាបៀរហ្គេនស្បឺគ ប៉ើងជាប់រថយន្តប្រហែល១០០ម៉ែត្រ រួចរថយន្តបង្ក បានរេចង្កូតមកបុកនឹងរថយន្តបែនដឹកដី ពណ៌ស ដែលកំពុងចតស្ងៀមពេញទំហឹង រុញផ្ទប់ អូសប្រហែល១០ម៉ែត្រ​មកខាងក្រោយ បន្តមកបុករះនឹងម៉ូតូ៥គ្រឿង ដែលចតនៅខាងមុខហាង ទាំងកំរោល បណ្តាលឲ្យជនរងគ្រោះទាំង៣នាក់ដែលអង្គុយចាំគុយទាវ នៅលើម៉ូតូ ស្លាប់ម្តាយមីងនិងក្មួយយ៉ាងរន្ធត់បំផុត ចំណែកក្មេងអាយុ៣ឆ្នាំវិញ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។​ ដោយឡែក រថយន្តបង្កមិនទាន់អស់ល្បឿន បានបន្តផ្លោងមកបុករះនឹងដើមមៀន នៅខាងមុខផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់និងក្រឡាប់រថយន្តផ្ងារជើងតែម្តង។ ចំណែកតៃកុងរថយន្តបង្ក ភ្លាមៗបានព្យាយាមរត់គេចដែរ តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញចាប់ខ្លួនបានមកវិញ បញ្ជូនទៅកាន់ប៉ុស្តិ៍ព្រែកថ្មី ដើម្បីសាកសួរបន្ត។

តៃកុងឡាន

ក្រោយហេតុការណ៍ដ៏រន្ធត់នេះកើតមានឡើង ដែលបណ្តាលអោយមនុស្ស ៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រួមមានមីង ក្មួយ និងក្មេងអាយុ៣ឆ្នាំ ជាអ្នករស់នៅក្នុងភូមិខាងលើ នេះមកប្រជាពលរដ្ធគ្រប់ៗមានការភ័យខ្លាច និងខឹងសប្បារយ៉ាងខ្លាំងចំពោះជនបង្ករ និងអ្នកកំពុងបង្ករជាច្រើនទៀត។ ពួកគាត់និយាយព្រមៗគ្នាថា សូមថ្នាក់លើមេត្តាយកចិត្តទុកដាក់ផង សព្វថ្ងៃនេះរថយន្តដឹកដី ដឹកខ្សាច់ រថយន្តទំនើបៗ រថយន្តធុនធំនានា បើកបរលឿនៗណាស់ ហើយគ្មានកោតក្រែងទេ រហូតដល់ពេលខ្លះក្នុងវង់ផឹកស៊ីតៃកុងឡានខ្លះនិយាយចេញត្រង់ៗថា << ខ្លាចអីហ្អា ឡានអញមានធានារ៉ាប់រងមានរឿងអីទុកអោយគេដោះស្រាយទៅ >>  សួរថាជិវិតមានលក់ទេ? អ្នកណាម្នាក់ចេញមុខលក់ជីវិត?

រឿងទាំងអស់នេះស្តែងបញ្ជាក់ថាមន្ត្រីថ្នាក់ក្រោមមិនអនុវត្តន៍ច្បាប់ ថ្នាក់លើខិតខំបំពេញការងារ ខិតខំរិះរកចែងច្បាប់ដើម្បីបម្រើរាស្រ្តតែអ្នកដែលមានតួនាទី មានមុខងារបែរជាយកការងារ យកនាទីមកបូមយកតែ លុយ ការងារមិនធ្វើដឹងតែពីលុយ លុយ តើគួរបន្ទោសអ្នកណា? ជាសំនូមពរប្រជាពលរដ្ធដែលនៅកន្លែងកើតហេតុផ្ទាល់គាត់បាននិយាយថា ៖ សូមសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បើកភ្នែកមើលផង ក្រែងថ្ងៃណាមួយរឿងនេះកើតឡើងលើក្រុមគ្រួសារ ប្រពន្ធកូនរបស់អស់លោក ! ! !

ដោយ ៖ Sing Ly

រូបភាពឡានដែលបង្ករ

LEAVE A REPLY

Please enter your comment!
Please enter your name here