គ្រោះថ្នាក់ចរាចរដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង រវាងរថយន្តនិងរថភ្លើងនៅស្រុកស្ទឹងហាវ

0
323

ស្ទឹងហាវ ៖ មានហេតុការគ្រោះថ្នាក់ចរាចរដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង កាលល្ងាចថ្ងៃអាទិត្យ ទី ១៤ ខែមករា ឆ្នាំ ២០១៨ នេះរវាងរថភ្លើងនិងរថយន្តមួយគ្រឿងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តមួយគ្រឿងត្រូវរថភ្លើងបុក កាលពីម៉ោង​ជិត៥ល្ងាច ថ្ងៃ​ អាទិត្យ​ ១៣រោចខែបុស្ស​ឆ្នាំរកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវនឹងថ្ងៃទី១៤មករា២០១៨ នៅឃុំអូរត្រេះស្រុក​ស្ទឹងហាវ​ខេត្តព្រះសីហនុ​។
រថយន្ដ​ម៉ាក MITSUBISHI MONTERO​ ពណ៍​ស្លែ​ ផ្លាកលេខ​ ភ្នំពេញ​ 2S 3298 បើកបរដោយឈ្មោះ​ សេង​ ភ័ណ្ឌ​ ភេទ​ប្រុស​ អាយុ​ ៥៩ឆ្នាំ​ ជាមន្ត្រីយោធាស្រុកស្ទឹងហាវ មានទីលំនៅភូមិ៤​ឃុំ​ទំនប់រល​កស្រុក​ស្ទឹងហាវ​​ ខេត្ត​ព្រះសីហនុ​ ។ បើតាមសមត្ថកិច្ចអះអាងថា ហេតុការណ៍នេះ កើតឡើងនៅពេលរថយន្ដ​បើកឆ្លងផ្លូវ​រថភ្លើងដើម្បីចូលទៅទីបញ្ជាការតំបន់សឹករងស្រុក​ស្ទឹងហាវ​ ចំពេលរថភ្លើងមានទិសដៅពីខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញបើកមកដល់ រថភ្លើងក៍បុកចំពីក្រោយផ្នែកខាងស្ដាំ​រថយន្ត​បណ្ដាលអោយ​រថយន្ត​ក្រឡាប់ផ្ងាជើង​ បណ្តាលអោយមន្ត្រីយោធាជាអ្នក​បើកបរ​ រថយន្ត​រងរបួស​ត្រូវបាន​ក្រុម​គ្រួសារ​បញ្ចូន​ទៅព្យាបាល នៅមណ្ឌលសុខភាពស្រុកស្ទឹងហាវ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here