ក្រុងព្រះសីហនុ: ព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាល
អោយមានភាពអនាធិបតេយ្យកើតឡើងយ៉ាងគំហុកទោះជាមានការហាមប្រាមពីមន្ត្រីមានសមត្ថកិច្ចយ៉ាងណាក៏ដោយ។
តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងប្រមាណជាង១១ថ្ងៃត្រង់ថ្ងៃ១៤មករា២០១៨ រវាងរថយន្តដឹកខ្សាច់២គ្រឿងនិងរថយន្តដឹកទំនិញមួយគ្រឿង ។ភ្លាមៗអភិបាលខេត្តព្រះសីហនុនិងមន្ត្រីសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ មានសេចក្តីរាយការណ៍ដែរថា ក្រោយកើតហេតុឃើញមានពលរដ្ឋមួយចំនួននាំគ្នាដណ្តើមយករបស់របរដែលធ្លាក់រាយប៉ាយលើផ្លូវ បែបអសីលធម៍បំផុត បើទោះជាសមត្ថកិច្ចអន្តរាគមន៍ហាមឃាត់យ៉ាងណាក៍ដោយ ក៏ជនឆ្លៀតឱកាសទាំងនោះបានប្រមូលយករបស់របរ និង សំភារះផ្សេងៗយកតែឈ្នះរៀងៗខ្លួន។
គ្មានប្រភពណាមួយអាចប៉ាន់ប្រមាណអំពីការបាត់បង់និងការខូចខាតនានានៅកន្លែងកើតហេតុនោះទេ តែតាមរូបភាពជាក់ស្តែងយើងឃើញថា រថយន្តធុនធំចំនួន 3គ្រឿងនិងទំនិញមួយរថយន្តធំ ត្រូវបានខូចខាតនិងបាត់បង់ស្ទើរតែទាំងស្រុង៕
ដោយ ៖ Sing Ly
ប្រភព ៖ Huy Bunleng