ពុទ្ធោ ប្រាប់ប្រពន្ធថាទៅរកម្ហូប តែបែរជាស្លាប់បាត់បង់ទៅវិញ នេះជាអ្វីដែលគួរដឹង

0
301

កាលពីព្រឹកថ្ងៃទី ១៤​ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង ៦,៣០នាទីព្រឹក មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំនុចរោងលោកតា បឹងសន្ទៃ ឃុំប្រសាទ ស្រុកស្អាងខេត្តកណ្តាល ដោយបុរសម្នាក់បានស្លាប់ដោយសារ ការធ្វេសប្រហែសនៃការចុះទៅឆក់ត្រី។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា បុរសដែលរងគ្រោះដល់ស្លាប់នោះមានឈ្មោះថា ឆាំ​ ឆេង​ ភេទ​ ប្រុស​ អាយុ​ ៣៤ឆ្នាំ​ នៅភូមិទួលក្តី​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ មុខរបរ​ នេសាទ។ ប្រភពដដែលបានបន្តថា
នៅល្ងាចថ្ងៃទី​ ១៣​ ខែ​ មករា​ ឆ្នាំ​ ២០១៨វេលាម៉ោងប្រហែល​ ១៦និង០០នាទី​ ល្ងាច​ ឈ្មោះ​ ឆាំ​ ឆេង បានប្រាប់ប្រពន្ធ​ ឈ្មោះ​ បិន សុខវ៉េង ថាទៅរកត្រីមកធ្វើម្ហូប​ ។ ពេលចេញទៅបានរៀបចំប្រដាប់ប្រដា​ មានអាគុយ​ ដុំឆក់ត្រី​ និងខ្សែភ្លើង​ បានចេញទៅបាត់​ មួយយប់​ មិនឃើញត្រឡប់មកផ្ទះវិញ​ ។

លុះព្រឹកឡើងថ្ងៃទី​ ១៤/០១/២០១៨​ វេលាម៉ោង០៦ព្រឹក​ ប្រពន្ធ​ និងបងប្អូន​ បានចេញពីផ្ទះទៅរកប្តី​ ក៏​ ប្រទះឃើញ​ ប្តីស្លាប់នៅក្នុងទឹកក្បែទូក​ ម្តុំ​ រោងលោកតា​ បឹងសន្ទៃ​ ឃុំប្រសាទ​ ស្រុកស្អាង​ ខេត្តកណ្តាល ទើបនាំបង​ ប្អូនលើកដាក់លើទូកដឹកយកមកផ្ទះនៅភូមិទួលក្តី​ ឃុំត្រើយស្លា​ ស្រុកស្អាង។

ក្រោយពីជំនាញ​ បច្ចេកទេស​ ស្រុកនិងប៉ុស្តិត្រួតពិនិត្យឃើញថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ស្លាប់​ ពិតប្រាកដមែន។ ចំណែកសពបានប្រគល់អោយទៅក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។

ដោយ ៖ Sing Ly
ប្រភព ៖ សម្ថកិច្ចស្រុកស្អាង

LEAVE A REPLY

Please enter your comment!
Please enter your name here