ស្វាយរៀង ៖ នេះជារឿងមួយមិនគួរអោយជឿ និងបង្កាជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល២នាក់ប្តីប្រពន្ធដែលថ្លើមធំហ៊ានចូលលួចកងដៃគេដល់ក្នុងផ្ទះគេទាំងព្រឹកខណៈម្ចាស់កំពុងជាប់រវល់។ករណីចោរកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុច ក្នុងផ្ទះរបស់ឈ្មោះស៊ិន សុផា ភេទស្រី អាយុ ៤១ ឆ្នាំ មុខរបរលក់ដូរ ស្ថិតក្នុង ភូមិ កំពោតជ្រូក សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្តស្វាយរៀង។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ នៅមុនពេលកើតហេតុ២នាក់ប្តីប្រពន្ធបានធ្វើជាដូរហ្គាសហើយសុំជាមើលកងដៃដែលគេដាក់តាំងលក់ដែលមាន ៥កងខណះពេលនោះម្ចាស់មកមើលក្នុងទូរឃើញតែ៤កងបាត់១កងក៏មានការសង្ស័យបានរាយការណ៍មកសមត្ថកិច្ចក៏បានឆែករកមើលប៉ុន្តែមិនឃើញសោះទើបអោយដោះសំលៀកបំពាក់ចេញស្រាប់តែឃើញក្នុងលីអូ ជនសង្ស័យជាប្រពន្ធតែម្តង។ប្រភពខាងលើបានបន្តទៀតថា៖ជនសង្ស័យមានឈ្មោះ ជួប ភារម្យ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ថ្លុកព្រីង ឃុំ ពពែត ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង(ប្រពន្ធ) ។
ទី២/ឈ្មោះ ញៀន សុផាត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំជាមួយគ្នា ត្រូវជាប្ដី ។ បានធ្វើសកម្មភាពលួចយក កងដៃផ្លាកទីន មួយកង ទម្ងន់ ០,៩ជី គិតជាប្រាក់ស្មើនឹង ៨៩ដុល្លា នៅក្នុងផ្ទះជនរងគ្រោះខាងលើ។នៅពេលធ្វើសកម្មភាព(លួច) ត្រូវម្ចាស់ផ្ទះចាប់ខ្លួនបានភ្លាមៗតែម្តង។ហើយក៍បានរាយការមកសមត្ថកិច្ច ក្រោយពីទទួលពត៍មានភ្លាម សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុហើយនាំខ្លួនជនសង្ស័យទាំង2នាក់ មកប៉ុស្ដិ៍នគរបាល សង្កាត់ព្រៃអង្គុញដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួររួចមកជនសង្ស័យទាំង២នាក់ប្តីប្រពន្ធក៏បានសារភាពថាខ្លួនពិតជាបានលួចយកកងដៃម្ចាស់ផ្ទះពិតប្រាកដមែន។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕