សាហាវហួស ! យុវជនម្នាក់ជិះកង់ទៅលួចម៉ូតូពីម្ចាស់ ដែលចុះទិញទឹកសុទ្ធទាំងព្រឹក

0
343

ស្រុកស្អាង ៖ តាមប្រភពពីប៉ូលីសអធិការដ្ធានស្រុកស្អាងបានអោយដឹងថា នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង ៨ ព្រឹក នៅចំណុចភូមិស្វាយជួរ ឃុំរកាខែល ស្រុកស្អាង ខេត្តកណ្តាលបានអោយដឹងថា ៖ ជនសង្ស័យឈ្មោះ អៀង ហឿន ហៅទក ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៧១ ផ្លូវ២១ BT ភូមិបឹងទំពន់៤ សង្កាត់បឹងទំពន់ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីបុរសរូបនោះបានជិះកង់ទៅដូរយកម៉ូតូរបស់គេម៉ាក ហុងដា C125 ស៊េរីឆ្នាំ ២០១៥ ពណ៏ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ1FE.9549 ដែលកំពុងចតចោលដោយម្ចាស់ភ្លេចដកសោរ។

តាមប្រភពពីជនរងគ្រោះ (មាស សូម៉ានី) បានអោយដឹងថា ខ្លួនបានជិះម៉ូតូមកភូមិស្វាយជួរ ក្នុងគោលបំណងទិញទឹកសុទ្ធ តែបានភ្លេចដកសោរចេញពីម៉ូតូ មួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យបានឡើងជិះកង់មកដល់ ហើយឡើងជិះម៉ូតូរួចបើកចេញទៅ ដោយបន្សល់ទុកកង់មួយគ្រឿងនៅកន្លែងកើតហេតុទើបបង្ករអោយមានការផ្អើឆោឡោឡើងតែម្តង។ តាមប្រភពដដែលបានបន្តថា ក្រោយពីទទួលបានពត៍មានសមត្ថកិច្ចបានពួនស្ទាក់ចាប់បានទាំងជនល្មើសនិងវត្តុតាងនៅចំណុចភូមិដំរី ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ហើយបានបញ្ជូនមកអធិការដ្ធាននគរបាលស្រុកស្អាងសំរាប់ចាត់ការបន្តតាមនិតិវិធី៕

ដោយ ៖  Sing Ly
ប្រភព ៈ អធិការដ្ធានស្រុកស្អាង

LEAVE A REPLY

Please enter your comment!
Please enter your name here