សម្តេចតេជោ បានអរគុណចំពោះសាលាក្រុងភ្នំពេញដែលបានដាក់រថយន្តក្រុងចំនួន១២០ និងបានថែម៣០គ្រឿងទៀត…….

0
695

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)ចំនួន ២,២៨៧នាក់ នារី ១,១៩៤នាក់ ដែលក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។

ក្នុងនោះដែរ សម្តេចតេជោ បានអរគុណចំពោះសាលាក្រុងភ្នំពេញផងដែរដែលបានដាក់រថយន្តក្រុងចំនួន១២០ និងបានថែម៣០គ្រឿងទៀតដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករក្នុងអំឡុងពេលបុណ្យចូលឆ្នាំ បានជិះទៅលេងស្រុកកំណើតដោយយមិនគិតថ្លៃ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោបានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមថែរក្សាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះ។

នៅក្នុងពេលថ្លែងសុន្ទរកថាទៅកាន់និស្សិតជ័យលាភីព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសចំពោះអំពើភេរវកម្មដែលបានសម្លាប់ពលរដ្ឋសេរីលង្កាអស់ចំនួន ៣០០ នាក់ នឹងបានធ្វើអោយរបួសជាង ៥០០ នាក់កាលពីពេលថ្មីៗនេះ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ដើម្បីអោយកម្ពុជាមានឱកាសក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕ប្រភពFB

 

LEAVE A REPLY

Please enter your comment!
Please enter your name here