ឳសថ និងផ្លែឈើធម្មជាតិទាំងប្រាំពីរមុខនេះអាចព្យាបាលជម្ងឺដែលយាយីក្នុងពោះយើងបានយ៉ាងមានប្រសិទ្ធភាព

0
574

ជំងឺក្រពះអាចកើតមានលើមនុស្សគ្រប់រូប ជាពិសេសអ្នកធ្វើការងាររកស៊ីរបល់ច្រើនគ្មានពេលវេលាទៀងទាត់ក្នុងការ ទទួលទានអាហារបរិភោបអាហារមិនទៀងពេលវេលាត្រឹមត្រូវ។ បើចំពោះអ្នកដែលកើត ជំងឺនេះគឺពិតជាពិបាកនៅក្នុងខ្លួនខ្លួង ពេលវាធ្វើទុក្ខម្តងៗ គឺឈឺរហូតក្អួតចង្អោលេបថ្នាំរហូតដល់ខូចក្រពះពោះវៀនទៀតផងក៏មានដែរ។ ប៉ុន្តែលោកអ្នកក៏អាចព្យាបាល និងកាត់បន្ថយអាការឈឺក្រពះបានដែរ ដោយមិនចាំបាច់ពឹងថ្នាំពេទ្យនោះទេ មានវិធីងាយៗដោយគ្រាន់តែទទួលទានឱសថបុរាណធម្មជាតិទាំងអស់នេះគឺ៖

១) ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ៖ សាច់ និងជែលកន្ទុយក្រពើជួយព្យាបាលដំបៅក្រពះបានយ៉ាងល្អ ដោយគ្រាន់តែយកវាមកចិតសំបកចេញ លាងទឹកយកជ័រពណ៌លឿងចេញឱ្យស្អាតអស់។ បន្ទាប់កោសសាច់វាទទួលទានមួយថ្ងៃ២ដងជាការស្រេច។

២) រមៀត រមៀត៖ ជាតិប្រេងដែលមាននៅក្នុងរមៀតអាចបំបាត់ឈឺពោះ ចុកច្អល់ពោះ ពេញនិយមខ្លាំងណាស់សម្រាប់ព្យាបាលដំបៅក្រពះ សម្អាតពោះវៀនធំ ព្យាបាលពោះវៀន ព្យាបាលជំងឺក្រពះ សម្រកទម្ងន់ ជម្រះជាតិខ្លាញ់នៅក្នុងថ្លើមជាដើម។ អ្នកដែលមានជំងឺក្រពះគួរទិញម្ស៉ៅរមៀតទុកបរិភោគ។ ដោយប្រើម្ស៉ៅរមៀត១ស្លាបព្រាកាហ្វេ លាយជាមួយទឹក១កែវសម្រាប់ទទួលទានជាប្រចាំដើម្បីព្យាបាល។

៣) ផ្លែ ញ ផ្លែ ញ៖ ទឹកផ្លែញ អាចជួយព្យាបាលការចាល់ជាតិអាស៊ីតក្នុងក្រពះ ព្យាបាលដំបៅក្រពះ កាត់បន្ថយការរលាកក្រពះ និងរក្សាការពារក្រពះពីជាតិអាល់កុលបានយ៉ាងល្អផងដែរ។ ដូច្នេះបើអ្នកមានជំងឺក្រពះ កុំមើលរំលងផ្លែ ញ ឱ្យសោះ។

៤) ពោតបារាំង ពោតបារាំង៖ វាជួយក្នុងការព្យាបាលដំបៅក្រពះ ដោយវាមានអាស៊ីតទប់ស្កាត់បាក់តេរី ដែលជាមូលហេតុចម្បងនៃការកើតជំងឺដំបៅក្រពះ។ វិធីប្រើគឺយកពោតបារាំងទៅហាលថ្ងៃឱ្យស្ងួត ហើយកិតឱ្យហ្មត់ទុកទទួលទានម្តង១ស្លាបព្រាបាយលាយជាមួយទឹកធម្មតា ទឹកដោះគោ ទឹកផ្លែឈើ ឬអាហារទន់ ញ៉ាំ៣-៤ដងក្នុងមួយថ្ងៃ បន្ទាប់ពីអាហាររួច។

៥) ត្រយ៉ូងចេក ត្រយ៉ូងចេក៖ ជាថ្នាំមួយប្រភេទដែលអាចព្យាបាលដំបៅក្រពះឱ្យបានឆាប់ជាសះស្បើយ ព្រោះវាអាចជំរុញការបង្កើតជាលិកាពោះវៀនដែលបាត់បង់ បំបាត់មុខរបួសក្នុងក្រពះយ៉ាងលឿន ជាពិសេសក៏អាចជួយកាត់បន្ថយការបញ្ចេញជាតិអាស៊ីតនៅក្នុងក្រពះបានផងដែរ។ ដោយវិធីប្រើគឺយកត្រយ៉ូងចេកទៅដុត ហើយច្របាច់យកទឹកឱ្យបានប្រមាណជាកន្លះកែវ ហើយទទួលទានមុនអាហារ។ រសជាតិវាអាចនឹងពិបាកលេបបន្តិច ប៉ុន្តែចាស់បុរាណប្រាប់ថា បើផឹកវាបានជាប់ៗគ្នាតែ៣ថ្ងៃ ជំងឺក្រពះអាហារនឹងបានធូរស្បើយជាក់ជាមិនខានឡើយ។

៦) ស្ពៃក្តោប ស្ពៃក្តោប៖ វាមានវីតាមីន C ខ្ពស់ ផ្ទុកនូវសារធាតុចិញ្ចឹមទៅជួយក្រពះពោះវៀនឱ្យដំណើរការបានយ៉ាងល្អ ព្រមទាំងព្យាបាលជំងឺក្រពះពោះវៀនបានយ៉ាងឆាប់រហ័ស។ ណែនាំឱ្យញ៉ាំស្ពៃក្តោបស្រស់ៗតែម្តង ឬក៏យកមកកិនធ្វើជាទឹកស្ពៃក្តោបបរិភោគក៏បានដែរ ដោយវាអាចរក្សាវីតាមីនបានខ្ពស់ជាងយកវាទៅចម្អិនមកទទួលទាន។

៧) ផ្លែចេក ផ្លែចេក៖ ដូចអ្នកបានដឹងស្រាប់មកហើយថា ចេកគឺមានជាតិចត់ ជួយព្យាបាលដំបៅក្រពះបានយ៉ាងល្អ ដោយអ្នកគ្រាន់តែយកចេកណាំវ៉ាចាស់១ផ្លែ មកចិតជាចំណិតៗ ហើយហាលថ្ងៃឱ្យស្ងួត សឹមនាំមកបុកឱ្យហ្មត់ទុកដាក់ក្នុងកែវស្អាត១បិទគម្របឱ្យជិត។ យកមកលាយផឹកម្តង២ស្លាបព្រាបាយជាមួយទឹកកន្លះកែវ ទទួលទានក្រោយអាហារបីពេលរួច នោះអ្នកនឹងទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។

ដូច្នេះអ្នកប្រាកដជាអស់បារម្ភមិនខាន សូមសាកល្បងទទួលទានរបស់ធម្មជាតិទាំងអស់នេះម្តងទៅមើល បើអ្នកមិនចង់ទទួលទានថ្នាំពេទ្យ ដែលសម្បូរទៅដោយសារធាតុគីមីជាច្រើនប្រភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here