សារលិខិតជូនពរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

0
1117

ភ្នំពេញ៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣, សារព័ត៌មានNCNDaily សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លាគ្រប់ប្រការជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សូមឯកឧត្តម មានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនក្លៀវក្លា ប្រាជ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបន្តដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៍ដូចជាការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលទាំងអស់សម្រាប់សុខសន្តិភាព វិបុលភាព និងអភិវឌ្ឍនភាពក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្តម និង លោកជំទាវព្រមទាំង បុត្រា បុត្រី និងចៅប្រុសចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here