កាលពីយប់មិញនេះ Real Madrid បានធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ដោយលទ្ធផលចាញ់ក្រុម Bacar ដល់ទៅ៣-០

0
292

អេស្ប៉ាញ៖ កាលពីយប់មិញនេះ ជំនួបគ្នាជើងទី២រវាងក្រុមReal madrid vs FC Barcelona បានធ្វើកាប្រគួតនៅវេលាម៉ោង២៖៤៥នាទីទៀបភ្លឺ ត្រូវថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ។

កាប្រគួតយប់មិញនេះ បានធ្វើឲ្យអ្នកគាំទ្រទាំងសងខាងសឹងតែមិនប្រព្រិចភ្នែក ដោយសារតែកាប្រគួតនេះមានការស្វាត់ស្វាញខ្លាំងមែនទែន ក៍ប៉ុន្តែនៅក្នុងតង់ទី១នេះ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បាននោះទេ លុះចូលមកដល់តង់ទីមិនទាន់នឹងបានប៉ុន្មានផង ស្រាប់តែក្រុមអ្នកមានបុណ្យ FC Barcelona រកបានមួយគ្រាប់ដោយកីឡាករ Luis Suares នៅនាទី ទី៥០ ដោយបានបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករសញ្ជាតិបារាំង គឺកីឡាករ Ousmane Dembele  ។

លុះមកដល់ត្រឹមនាទី ទី៦៩ កីឡាករ Ousmane Dembele ដដែលបានបង្កើតឳកាសដោយបានព្យាយាមបញ្ជូលបាល់ទៅឲ្យមិត្តរួមក្រុមគឺកីឡាករ Luis Suares ដដែលតែមិនទាន់បានទៅដល់ជើងកីឡាករ Luis Suares ផង ក៍ត្រូវបានកីឡាកររបស់ក្រុមReal MaDrid គឺកីឡាករ Rapheal Varane បានស្លាយកាត់ធ្វើឲ្យបាល់នោះចូលទីខ្លួនឯង ដោយអចេតនា ដែលហេតុធ្វើឲ្យក្រុម FC Barceolona រកបាន២គ្រាប់ត្រឹមតែរយៈពេល៩នាទី ។

ស្រាប់តែមកដល់នាទី ទី៧៣ កីឡាកររបស់ក្រុម Real Madrid គឺកីឡាករCasemiro បានធ្វើឲ្យមានកំហុសនៅមុខទីរបស់ខ្លួន ដោយអាជ្ញាកណ្តាលបានផ្តល់បានពិន័យ១១ម៉ែត ឲ្យទៅក្រុម FC Barcelona ដែលនេះហើយជាហេតុឲ្យក្រុមភ្ញៀវរកបានគ្រាប់ទី៣ នាំមុខខ្លួនជាម្ចាស់ផ្ទះ៣-០ ។

ចប់ការប្រគួត៩០នាទីពេញលទ្ធផលយើងឃើញថា នៅជើងទី២នេះក្រុមអ្នកមានបុណ្យ FC Barcelona បាននាំជ័យជំនៈត្រលប់ទៅផ្ទះវិញដោយលទ្ធផល Real Madrid ០-៣ Barcelona ៕

(សូមទស្សនាវិដេអូ)

ដោយ៖ So Vandeth

LEAVE A REPLY

Please enter your comment!
Please enter your name here