កីឡាចំនួន ៥៦ប្រភេទ នឹងដាក់ប្រកួតកីឡា SEA Game ២០១៩

0
430

(ភ្នំពេញ)  ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានមាន ប្រសាសន៍តាមសារអេឡិចត្រូនិកពីប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះSEAGamesលើកទី៣០ ថាតំណាង គណៈកម្មាធិការជាតិនៃប្រទេសក្នុងតំបន់ បានសម្រេចចុងក្រោយដោយដាក់ជាផ្លូវការនូវកីឡាចំនួន ៥៦ ប្រភេទកីឡាសម្រាប់ការប្រកួតកីឡា SEA Games២០១៩ហើយ។

​ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា ក្រោយនៃកិច្ចប្រជុំចុងក្រោយ ត្រៀម SEA Games លើកទី៣០ ឆ្នាំ២០១៩ នៅទីក្រុងម៉ានីលឡា ប្រទេសហ្វីលីពីន ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃ២៤ ខែវិច្ឆិកា ២០១៨នេះក្នុងនោះក៏មានប្រភេទកីឡាដែលកម្ពុជាស្នើសុំគឺជាប្រភេទកីឡាមានសក្តានុពលត្រូវបានសម្រេចដាក់បញ្ចូលរួចដែរដូចជា តេក្វាន់ដូ ប៉េតង់ វ៉ូវីណាម Jutjutsu, Billiards snooker, Soft Tennis វាយកូនបាល់ និងប្រភេទកីឡាបាល់ទាត់កម្ពុជា U22 ។

​ឯកឧត្តម វ៉ាត ចំរើន បន្ថែមថា ចំពោះវិញាសានៃប្រភេទកីឡាទាំងនេះម្ចាស់ផ្ទះចេញប្រកាសជាផ្លូការថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខដោយយកមូលដ្នាននៃការ ស្នើសុំពី តំណាងគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ ទាំងអស់ក្នុងកិច្ចប្រជុំពេលនេះ។

សម្រាប់ថ្ងៃបើកជាផ្លូវការ SEA Games 2019 នេះធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា និងបិទថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩។ ឯកឧត្តមបានអះអាងថា តាមអនុសាសន៍ចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ថោង ខុនប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺកំណត់យកSEA Games 2019 និង SEA Games 2021 នៅហាណូយ គឺជា Games យុទ្ធសាស្រ្ត សម្រាប់វាយតម្លៃគុណផលកីឡា Performance គ្រប់ប្រភេទកីឡារបស់កម្ពុជាឆ្ពោះទៅជោគជ័យ SEA Games 2023៕

LEAVE A REPLY

Please enter your comment!
Please enter your name here