ក្រោយបង្ហាញខ្លួនជាផ្លូវការឲ្យក្លឹប Juventus កីឡាករ Cristiano Ronaldo បានថ្លែងទៅកាន់អ្នកគាំទ្រថា……

0
259

ក្រោយបង្ហាញខ្លួនជាផ្លូវការឲ្យក្លឹប Juventus កីឡាករ Cristiano Ronaldo បានថ្លែងយ៉ាងដូច្នេះថា៖ គាត់ខុសគេ គាត់មិនចង់នៅកន្លែងដែលមានសុវត្ថិភាព ឈ្នះស្រួលៗនោះទេ។ លោក Ronaldo បន្ថែមទៀតថា គាត់ចង់មានការប្រកួតប្រជែងច្រើន និងមិនពិបាកចិត្តឡើយពេលចាកចេញពី Real Madrid គាត់ចង់មានការប្រកួតប្រជែងបន្ដទៀត ដោយបានឈ្នះគ្រប់យ៉ាងជាមួយ Real ហើយ។ គាត់សប្បាយចិត្តដែលចាកចេញរកកន្លែងថ្មី ប្រកួតប្រជែងថ្មី។ កីឡាករជាច្រើនវ័យស្មើគាត់នេះ ពួកគេតែងតែទៅរកកន្លែងណាដែលងាយស្រួល (លីគចិន ឬកាតាជាដើម)។ តែអ្វីសម្រាប់គាត់ គឺតែងតែចូលចិត្តការហ្វឹកហាត់ខ្លាំង ប្រឹងប្រែង។ នេះជាមហិច្ឆតារបស់គាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here