អង់គ្លេស​បាន​កែ​ប្រែ​ប្រវត្តិសាស្ដ្រ​ជា​មួយ​នឹង​ការ​កក់​កៅអី​ឡើង​វគ្គ​ ៤ ក្រុម​​នៅ​ World Cup បន្ទាប់​ពី​លត់​ស៊ុយអែត​ ២-០

0
252

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​កក់​កៅអី​ឡើង​ទៅកាន់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ បន្ទាប់​ពី​ក្រុម​រហស្សនាម​តោ​កំណាច​មួយ​នេះ​បាន​លត់​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ជាមួយ​នឹង​លទ្ធផល​ ២ គ្រាប់​ទល់​នឹង​ ០ ដែល​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ការពារ​ Harry Maguire មួយ​គ្រាប់​ និង​មួយ​គ្រាប់​ចុង​ក្រោយ​ធ្វើ​បាន​​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ Dele Alli ។ នេះ​គឺ​ជា​លើក​ដំបូង​​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩០ ដែល​អង់គ្លេស​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​បាល់ទាត់​ពិភពលោក​ ឬ​ World Cup ។

​ពួក​គេ​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី​ ឬ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​​នា​​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​​នេះ​សម្រាប់​​ការ​ប្រកួត​វគ្គ​​បួន​ក្រុម​ចុង​ក្រោយ​(ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​)។ មាន​ន័យ​ថា​​រុស្ស៊ី​ ឬ​ក្រូអាត​​ ក្រុម​ណា​ដែល​ប្រកួត​ឈ្នះ​នឹង​ត្រូវ​​​ឡើង​ទៅ​ជួប​អង់គ្លេស​នៅ​វគ្គ​​ ៤ ក្រុម​។ ក្នុង​ប្រវត្តិសាស្ដ្រ​នៃ​ការ​ប្រកួត​ពាន​ World Cup អង់គ្លេស​បាន​ឈាន​មក​ដល់​វគ្គ​ ៤ ក្រុម​បាន​ចំនួន​ ៣ ដង​ឲ្យ​គត់​​ និង​ធ្លាប់​​បាន​លើក​ពាន​ដ៏​ធំ​មួយ​នេះ​ចំនួន​មួយ​ដង​​នៅ​ក្នុង​ឆ្នាំ​ ១៩៦៦ គឺ​នៅ​ពេល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​ ១៩៩០ អង់គ្លេស​បាន​ធ្លាក់​ពី​ការ​ប្រកួត​ត្រឹម​វគ្គ​ ៤ ក្រុម​ក្រោម​ថ្វី​ជើង​អាល្លឺម៉ង់​។

ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here