Son Heung Min ស្ទើរ​ស្រក់​ទឹក​ភ្នែក​ក្រោយ​ក្រុម​​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ត្រូវ​គេ​គប់​ពង​ទាដាក់​ពេល​ត្រលប់​មក​ដល់​មាតុ​ភូមិ​វិញ​

0
266

មិន​ថា​ចាញ់​ឫ​ឈ្នះ​ក្ដី​ក៏​អ្នក​គាំ​ទ្រ​និង​អ្នក​ដែល​និយម​លេង​អិុនធឺណែត​នៅ​តែ​គាំ​ទ្រ​ហើយ​​ឈរ​នៅ​ខាង​ពួកគេ​។
ក្រុម​បាល់​ទាត់​កូរ៉េ​ខាង​ត្បូង​អាច​នឹង​ទទួល​បាន​សេចក្ដី​ស្រលាញ់​ជា​ច្រើន​ពី​សំណាក់​ក្រុម​អ្នក​គាំ​ទ្រ​ជា​ច្រើន​ជុំវិញ​ពិភព​លោក​បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ជ័យ​ជំនះ​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​លើ​ក្រុម​កាពារ​ដំណែង​ជើង​ឯក​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​។

តែ​អ្វី​ៗ​អាច​មិន​ដូច​ជា​ការ​គិត​នោះ​ទេ ទោះ​បី​ជា​បាន​ផ្ដួល​អាល្លឺម៉ង់​ក៏​ពិត​មែន​ តែ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​មិន​អាច​បន្ត​ដំណើរ​តទៅ​ទៀត​នៅ​ក្នុង​ប្រទេស​រុស្សី​ឡើយ​បន្ទាប់​ពី​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ទី​ ៣​ ក្នុង​ពូល​ F ខណះ​ដែល​ពួក​គេ​ទទួល​ការ​ស្វាគមន៏​ត្រលប់​មក​ផ្ទះ​វិញ​យ៉ាង​កក់​ក្ដៅ​ ក៏​មាន​រឿង​ខ្លះ​ដែល​ធ្វើ​អោយ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​មាន​អ្នក​គាំ​ទ្រ​មួយ​ចំនួន​តូច​ដែល​មិន​សប្បាយ​ចិត្ត​និង​លទ្ធផល​ដែល​ក្រុម​ជម្រើស​ជាតិ​ខ្លួន​មិន​បាន​បន្ត​ដំណើរ​ទៅ​វគ្គ​បន្ទាប់​នៅ​ក្នុង​ការ​ប្រកួត​នៃ​ព្រឹត្តិការណ៍​ World Cup ហើយ​បាន​គប់​ពង​ទា​សំដៅ​ទៅ​រក​កីឡាករ ហើយ​អ្នក​ខ្លះ​ទៀត​បាន​គប់​ខ្នើយ​ចូល​មក​ផង​ដែរ​​។

កីឡាករ​ Son Heung Min ដែល​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស្ទើរ​តែ​ត្រូវ​អ្នក​គាំ​ទ្រ​គប់​មួយ​ពងទា​​។ ​ដោយ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នោះបាន​ធ្វើ​អោយ​​គាត់​ស្រឡាំង​កាំង​និង​អាក់​អន់​ចិត្ត​ខ្លះ​ដែរ។​ ថ្វី​បើ​ហេតុ​ការណ៍​បែប​នោះជា​ទង្វើ​​មិន​សមរម្យ​ដែល​បាន​​កើត​ឡើង​ចំពោះ​គាត់​​​ក៏​ដោយ​ Son Heung Min បាន​សម្រេច​ចិត្ត​ធ្វើ​ការ​សុំ​ទោស​ដល់​អ្នក​គាំ​ទ្រ​របស់​ពួកគេ​សម្រាប់​ការ​វិល​ត្រលប់​មក​កាន់​​ផ្ទះ​វិញ​ដូចច្នេះ​។

Son Heung Min បាន​និយាយ​ថា​« អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​មក​ស្វាគមន៏​ពួក​យើង​ក្នុង​ថ្ងៃ​នេះ​ ខ្ញុំ​សុំទោស​ដល់​អ្នក​គាំ​ទ្រ​ទាំង​អស់​ដែល​ពួក​យើង​មិន​អាច​ធ្វើ​តាម​ការ​សន្យា​ថា​នឹង​ឡើង​វគ្គ​ជំរុះ​(វគ្គ​ ៨ ក្រុម​) ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពួក​យើង​ទាំង​អស់​គ្នា​ក៏​បាន​ឃើញ​ថា​ពួក​យើង​បាន​យក​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់​ដែរ។​ ប៉ុន្តែ​ពួក​យើង​មិន​ចង់គេច​វេស​ពី​កំហុស​របស់​យើង​ជា​មួយ​និង​ភាព​ជោគជ័យ​បន្តិច​បន្ទួច​នេះ​ទេ​ ហើយ​ពួក​យើង​និង​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ទៅ​មុខ​ទៀត​»

តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​តែ​បន្ត​ស្រលាញ់​និង​គាំទ្រ​ដល់​ពួក​គេ​ហើយ​មាន​ទំនុក​ចិត្ត​លើ​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ត្រលប់​ទៅ​ក្នុង​ព្រឹត្តិការណ៏​​ប្រកួត​ប្រជែង​​នៅ​ឯ​ Asian Cup ឆ្នាំ​ ២០១៩ នៅ​ខែ​មករា​នេះ​៕

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here