ក្រុម​ខ្លាំង​អ៊ុយរ៉ូហ្គាយ​បាន​ទម្លាក់​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​​ចេញ​ពី​វគ្គ​ ១៦ ក្រុម​ពាន​ World Cup

0
260

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Paris Saint Germain កីឡាករ​ Edinson Cavani បាន​បំប៉ើង​សំណាញ់​ទី​​​យ៉ាង​អស្ចារ្យ​ ២ គ្រាប់​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ុយរ៉ូហ្គាយ​ទម្លាក់​ក្រុម​ម្ចាស់​ជើង​ឯក​​ទ្វីប​អឺរ៉ុប​ ​គឺ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​​​ចេញ​ពី​​ការ​ប្រកួត​ពាន​រង្វាន់​​បាល់ទាត់​ពិភពលោក​​​​ឆ្នាំ ២០១៨ នេះ​នា​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​ ខណៈ​ដែល​ជ័យជម្នះ​ដែល​ស្ថិត​ក្រោម​លទ្ធផល​ ២-១ នេះ​បាន​ធ្វើ​ឲ្យ​អ៊ុយរ៉ូហ្គាយ​ត្រូវ​ឡើង​ទៅ​ជួប​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​​​នា​វគ្គ​ ៨ ក្រុម​ចុង​​ក្រោយ​។ បរាជ័យ​របស់​ព័រទុយហ្គាល់​​​​នេះ​គឺ​បាន​បញ្ចប់​ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​​​នៅ​រុស្ស៊ី​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ដែល​កើត​ឡើង​ក្រោយ​គ្នា​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​​​​​​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ធ្លាក់​ចេញ​ពី​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​នេះ​​ដូច​គ្នា​ក្រោម​ថ្វី​ជើង​របស់​បារាំង​។​

ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here