សហព័ន្ធកីឡាវាយសីកម្ពុជា ប្តេជ្ញារៀបចំពានរង្វាន់មិត្តភាពកម្ពុជា-ចិន ឲ្យបានរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៨

0
533

កីឡាៈ សហព័ន្ធកីឡាវាយសីកម្ពុជា បានសម្រេចជាផ្លូវការហើយថា នឹងបន្តរៀបចំការប្រកួតពានរង្វាន់មិត្តភាព កម្ពុជា-ចិន ឲ្យបានជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៨តទៅដោយអះអាងថា ព្រឹត្តិការណ៍មិត្តភាពកម្ពុជា-ចិននេះ ផ្តល់ផលចំណេញច្រើន កីឡាករ កីឡាការិនីថ្នាលកម្ពុជាបានឱកាសចូលរួមប្រជែងបញ្ចេញសមត្ថភាព។ ពិសេសព្រឹត្តិការណ៍នេះ ផ្តល់ប្រាក់រង្វាន់ច្រើនដែលទទួលបានការគាំទ្រ ពីយុវជនវាយសីកម្ពុជា។

ឧត្តមសេនីយ៍ទោ ជៀម សុភា អគ្គលេខាធិការរង បានថ្លែងប្រាប់ដូច្នោះ ក្រោយបញ្ចប់ការប្រកូត កីឡាវាយសីដណ្តើមពានរង្វាន់មិត្តភាព កម្ពុជា ចិន នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅសហព័ន្ធកីឡាវាយសីកម្ពុជា។
លោកថា យើងបានកំណត់ហើយថា ចាប់ពីឆ្នាំ២០១៨ តទៅ យើងនឹងរៀបចំការប្រកួត កម្ពុជា ចិន ឲ្យបានរៀងរាល់ឆ្នាំ។ កម្មវិធីល្អណាស់សម្រាប់យើង ព្រោះបា្រក់រង្វាន់ក៏ច្រើន មួយវិញទៀត កីឡាករ ការិនីក្មេងៗរបស់យើង បានឱកាសចូលរួមប្រកួតប្រជែង ហើយពួកគេគាំទ្រខ្លាំងមែនទែន។

អគ្គលេខាធិការរងរូបនេះបន្ថែមថា ក្រៅពីផែនការប្រកួតក្នុងស្រុក ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក លី កុសល់ ក៏មានផែនការបញ្ជូនអត្តពលិកទៅប្រកួត និងហ្វឹកហាត់នៅក្រៅស្រុកជាច្រើនទៀត ដើម្បីសមត្ថភាពកីឡាករការិនីកម្ពុជាឈានទៅរកមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិ នាពេលខាងមុខ ពិសេសនោះ ត្រៀមដើម្បីប្រជែងមេដាយពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។
ការប្រកួតវាយសីពានរង្វាន់មិត្តភាពកម្ពុជា ចិន លើកទី៣ ឆ្នាំ២០១៨ ការប្រកួតកីឡាវាយសី សហព័ន្ធបានដាក់វិញ្ញាសាចំនួន៤ ឲ្យប្រជែង រួមមាន ប្រកួតវាយគូបុរស វាយគូនារី ប្រកួតវាយគូជម្រុះបុរសនារី និងប្រកួតឯកក្តជនបុរសនារី ។ ដោយឡែកកីឡាការ ការិនីសរុប៧០រូប ក្នុងនោះកីឡាករកម្ពុជាមាន២៨៕


LEAVE A REPLY

Please enter your comment!
Please enter your name here