ម៉ុងហ្គោលី ៖ កីឡាករកម្ពុជាដែលមានវ័យត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ គឺកីឡាករ សុភ័ក្រ ចាន់ឧត្តម ទទួលបានមេដាយមាសមួយទៀតហើយពីការប្រកួតតេក្វាន់ដូរ ITF ជើងឯងអាស៊ីឆ្នាំ ២០១៨ លើកទី៩ (The 9th ITF Taekwan-Do Championship 2018) ។
អ្វីដែលអស្ចារ្យនោះគឺ កីឡាករវ័យ១០ឆ្នាំរូបនេះតែម្នាក់ឯងមានសមត្ថភាពនិងថ្វីដៃដ៏ល្អដែលអាចឈ្នះមេដាយមាសរហូតទៅ ២ គ្រឿង និង មេដាយប្រាក់ ១គ្រឿង ពីការប្រកួតសម្តែងក្បាច់គុណជាក្រុមមានគ្នារហូតដល់ ៦នាក់។ ក្នុងកម្មវិធីប្រកួតនោះផងដែរកីឡាកម្ពុជាមួយរូបទៀតគឺកីឡាការនី រស់ ស្រីនិច ក៏ដណ្តើមបានមេដាយប្រាក់ ១គ្រឿង និង កីឡាករ សុខ មាន និង គន លីរតនៈ ដណ្តើមបានមេដាយសំរឹទ្ធម្នាក់មួយផងដែរ។
មកដល់ពេលនេះកម្ពុជាយើងដណ្តើមបានមេដាយ ៧គ្រឿងហើយពីការប្រកួតក្នុងក្របខ័ណ្ណ តេក្វាន់ដូរ ITF ជើងឯងអាស៊ីឆ្នាំ ២០១៨ លើកទី៩ (The 9th ITF Taekwan-Do Championship 2018) នៅប្រទេសម៉ុងហ្គោលី ក្នុងនោះមាន មាស ៣គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង៕ Sing Ly