ប្រើល្បិចចូលទិញថ្នាំ បន្លំលួចយកម៉ូតូ ចាប់បានពិនិត្យទឹកនោមមានសារធាតុញៀន

0
291

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខ័ណ្ឌមានជ័យចាប់បានជនសង្ស័យម្នាក់ឈ្មោះ យឿន វឌ្ឈនៈ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ បឹងធំ សង្កាត់ បឹងធំ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រកាត់ដេរ (ឃាត់ខ្លួន មាន​ផ្ទុកសារធាតុ​ញៀន​ក្នុង​ទឹកនោម) ពិបងលួចម៉ូតូ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា កាលថ្ងៃទី២៨-០១-២០១៨ វេ​លា​ម៉ោង ១០ម៉៣០នាទី នៅចំណុចមុខផ្ទះជួល លេខ១២(លក់ថ្នាំពេទ្យ) ផ្លូវឌួងងៀប ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣​ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះសុខ មករា បានយកម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1H0287 មកចតុទុកនៅមុខផ្ទះ (ចំណុចកើតហេតុ) ហើយដើរចូលទៅក្នុងផ្ទះ ដោយពុំបាន​ដក​កូនសោរចេញពីម៉ូតូ ពេលនោះជនសង្ស័យ០២នាក់ឈ្មោះ យឿន វឌ្ឈនៈ និង ឈ្មោះ សំណាង ជិះម៉ូតូ០១​គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៥ ពាក់ ស្លាកលេខ ភ្នំពេញ 1CN 9617 មកឈប់មុខផ្ទះរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ សំណាង បានដើរចូលទៅបន្លំធ្វើជាទិញថ្នាំពេទ្យ រួចក៏បានលួចយកម៉ូតូម៉ាកនិចរបស់​ជន​រង​គ្រោះជិះគេចខ្លួន ទន្ទឹមនោះជនរងគ្រោះបានឃើញក៏ស្រែកឆោឡោឡើង ហើយកម្លាំងល្បាតនគរបាល​ប៉ុស្តិ៍ស្ទឹង​មានជ័យទី៣បានមកដល់ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ យឿន វឌ្ឈនៈ (ដែលជាអ្នកនៅចាំមើលផ្លូវ) និង ដកហូត​វត្ថុតាង៖ ម៉ូតូ​០១​គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៥ ពាក់ ស្លាកលេខ ភ្នំពេញ 1CN 9617 (ជាមធ្យោបាយ​ជនសង្ស័យ ជិះមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ) យកមកសាកសួរនៅស្នាក់ការនគរបាល​ប៉ុស្តិ៍ស្ទឹង​មាន​ជ័យទី៣ ចាត់ការតាមច្បាប់តែម្តង ។
​បច្ចុប្បន្នជនសង្ស័យឈ្មោះ យឿន វឌ្ឈនៈ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការតាមនីតិវិធី ។

ដោយ ៖ Sing Ly

LEAVE A REPLY

Please enter your comment!
Please enter your name here