យ៉ាង​ហោច​ណាស់​មាន​អ្នក​ស្លាប់​120​នាក់ដោយ​គ្រោះ​ធម្មជាតិ ក្នុង​នោះ​រន្ទះបាញ់​ច្រើន​ជាងគេ

0
369

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យ​ដឹង​ថា គ្រោះ​មហន្តរាយ​ឆ្នាំ​២០១៧ បាន​សម្លាប់​មនុស្ស​ចំនួន​១២០​នាក់ ដែល​ក្នុង​នោះ ស្លាប់​ដោយសារ​ទឹកជំនន់​ចំនួន​១៧​នាក់ ស្លាប់​ដោយសារ​រន្ទះបាញ់​ចំនួន​៨០​នាក់ ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៦​នាក់ ស្លាប់​ដោយសារ​អគ្គិភ័យ​ចំនួន​១៧​នាក់ និង​រង​របួសធ្ងន់​ស្រាល​ជិត​២០០​នាក់ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ​បាន​ប៉ះពាល់​រាជធានី​-​ខេត្ត​ចំនួន​១៦ នឹង​ខូចខាត​ផ្ទះ​លិច​ទឹក​មាន​ចំនួន​១៤.១៤១​ខ្នង និង​ប្រជាពលរដ្ឋ​ត្រូវ​បាន​ជំលៀស​មាន​ចំនួន ១៧៣៤ គ្រួសារ​, លិច​សាលារៀន​ចំនួន ១០៤​កន្លែង​,​វត្ត​១២​កន្លែង​,​ជំលៀស​សត្វពាហណៈ​៥៩៣៨​ក្បាល​,​ប៉ះ​ពាល់​សន្ទូង​ព​ង្គ្រោះ​២២.០៦៧​ហិ​កតា​ខូច​៣៤៥៦​ហិ​កតា ដំណាំ​រួម​ផ្សំ​២៨៨៧​ហិ​កតា​ខូច​៣៥៥​ហិ​កតា ។

ការ​ប៉ះពាល់​និង​ខូចខាត​មានការ​ថយ​ចុះ​ប្រមាណ​៥០%​ហើយ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​នៅ​តែ​ជា​កន្លែង​ដែល​ទទួល​រង​គ្រោះ​ច្រើន​ជាងគេ ។ ការ​ទទួល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ក្នុង​ឆ្នាំ​២០១៧ កើតឡើង​១៧៤​លើក​នៅ​រាជធានី​-​ខេត្ត​ចំនួន​២៣ លើកលែង​ខេត្តស្ទឹងត្រែង​និង​ខេត្តមណ្ឌលគិរី ។

ចំណែកឯ​ការ​ខូចខាត​វិញ​គឺ​រួម​មាន​-​ផ្ទះ​រលំ​និង​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៥៧៨​ខ្នង​,​ផ្ទះ​របើក​ដំបូល​និង​ខូចខាត​មធ្យម​៤.០២៧​ខ្នង​,​សាលារៀន​របើក​ដំបូល​៤០​អគារ​និង​ខូចខាត​អគារ​ផ្សេង​ៗ២៨​អគារ​,​ខូចខាត​ដើម​កៅស៊ូ​ប្រមាណ​៤៦០០​ដើម (​កំពង់ធំ ព្រះ​សីហ​នុ​),​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ស្លាប់​៦​នាក់​និង​របួស​៥៥​នាក់ សម្រាប់​ការ​ទទួល​រង​គ្រោះ​ដោយសារ​រន្ទះបាញ់ គឺ​កើត​មាន​ចំនួន​១២១​លើក នៅ​រាជធានី​-​ខេត្ត​ចំនួន​២៤ ប្រជាពលរដ្ឋ​រង​គ្រោះ​ស្លាប់​៨០​នាក់​(​ស្រី​១៧​នាក់​) របួស​៦៤​នាក់​,​ងាប់​សត្វពាហនៈ​៧៤​ក្បាល ខូចខាត​ផ្ទះ​១០​ខ្នង ។

ក្នុង​ឆ្នាំ​២០១៧​អគ្គិភ័យ​កើតឡើង​២២​ករណី​ក្នុង​នោះ​រួម​មាន ឆេះ​ស្ថានីយ​ប្រេង​ឥន្ទ​នះ​៦​ករណី​,​ឆេះ​រោងចក្រ​៦​ករណី​(​ធ្ងន់ធ្ងរ​១),​រោង​ម៉ាស៊ីនកិនស្រូវ​១​ករណី​,​កាស៊ីណូ​មាន​១​ករណី​,​សិប្បកម្ម​៨​ករណី​,​តូប​លក់ដូរ​២៥៤​តូប​និង​អគារ​រដ្ឋបាល​៦​អគារ ។ ចំណែក​ការ​ខូចខាត​មាន​ដូច​ជា ចំការ​ប្រង​ខ្យល់​៣៣​ហិ​កតា​,​ចំការ​ស្វាយចន្ទីរ​១០​ហិ​កតា​,​ចំការ​អំពៅ​២៧៩​ហិ​កតា​,​ឆេះ​ព្រៃឈើ​២៦​ហិ​កតា​,​យានយន្ត​៨​គ្រឿង​ម៉ូតូ​៦៩​គ្រឿង​និង​ស្រូវ​២៨​តោន។

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​១​ឆ្នាំ​កើតឡើង​៣៥៣១​ករណី ក្នុង​នោះ​ស្លាប់​ចំនួន​១៧៨០​នាក់ រង​របួស​៥៥៣៩​នាក់ ដែល​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ស្លាប់​៤,៩​នាក់ និង​អ្នក​របួស​១៥,២​នាក់ ។ ក្នុង​យុទ្ធនាការ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៧ បង្ក្រាប​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​បាន​៨.១៥១​ករណី ឃាត់ខ្លួន​មនុស្ស​១៧.៨៧៧​នាក់ (​ស្រី​១.៥៨២​នាក់​)​និង​រឹបអូស​បាន​គ្រឿងញៀន​គ្រប់​ប្រភេទ មធ្យោបាយ​ប្រើប្រាស់​រួម​ទាំង​អាវុធ​វែង ខ្លី​មួយ​ចំនួន​ក្នុង​នោះ​អ្នក​ញៀន​ថ្នាំ​មួយ​ចំនួន​ធំ​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួលយក​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​នានា​ទូ​ទាំង​ប្រទេស ៕

LEAVE A REPLY

Please enter your comment!
Please enter your name here