រន្ធត់ណាស់ រថយន្តបែនដឹកដីចង្កូតស្តាំ និងរថយន្តហាយលែនឌ័រ បុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ គៀបជាប់ក្នុងរថយន្ត រងរបួសធ្ងន់

0
426

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១:២០នាទី ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៩ នៅចំណុចភូមិ កប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ សាំង សុីន អាយុជាង ៥០ឆ្នាំ មុខរបរ ជាចៅសង្កាត់គោករកា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ អន្តរាគមន៍ បញ្ជូនជនរងគ្រោះ យកទៅព្យាបាល នៅមន្ទីរពេទ្យ ចំនែកវត្ថុតាង រថយន្តទាំងពីរគ្រឿង យកមករក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំការដោះស្រាយ តាមនិតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here