ចប់ចូលឆ្នាំថ្មីភ្លាម រដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី ជូនការដូថ្មីដល់ប្រជាពលរដ្ឋនៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

0
703

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ១៩ ខែមេសា ឆ្នាំ២០១៩ មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់ យកតំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈ ជាប្រព័ន្ធ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាង ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយលោក ចេង ស្រុង ប្រធាន មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលមានបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១៣០ នាក់ បានចូលរួម ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here