សម្តេចភក្ដី សាយ ឈុំ អញ្ជើញគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម ឡេ ឌឹក អាញ់ (Le Duc Anh) …

0
280

ព្រឹកថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលគោរព វិញ្ញាណក្ខន្ធសពឯកឧត្តម ឡេ ឌឹក អាញ់ (Le Duc Anh) អតីតប្រធារដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម រាជធានីភ្នំពេញ។ឯកឧត្តម ឡេ ឌឹក អាញ់ បានទទួលមរណភាពក្នុងអាយុ៩៩ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ដោយរោគាពាធ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here