ភ្នំពេញៈ នៅ ថ្ងៃព្រហស្បត៍ ១៣រោច ខែចេត្រ ឆ្នាំកុរសំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ជនអនាថាចំនួន១៥នាក់ (ស្រីចំនួន៧នាក់) ដែលគ្មានទីលំនៅច្បាស់លាស់ ស្នាក់នៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ និងតាម មុខផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានរដ្ឋបាលខណ្ឌដូនពេញ ចាប់បញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ។
កម្លាំងប្រជាការពារខណ្ឌ ចុះប្រមូលជនអនាថាដែលគ្មានទីលំនៅច្បាស់លាស់ ស្នាក់អាស្រ័យនៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ និងតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
លទ្ធផល រដ្ឋបាលខណ្ឌដូនពេញ បានធ្វើកាប្រមូលជនអនាថាសរុបចំនួន១៥នាក់ ស្រីចំនួន៧នាក់ ក្នុងនោះមានកុមារចំនួន២នាក់/ស្រីម្នាក់ ហើយបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងបង្ហាត់បង្រៀន ទៅតាមវិទ្យាជីវៈដោយស្ម័គ្រចិត្តរៀងៗខ្លួន៕