ភ្នំពេញ៖ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោកវរសេនីយ៍ទោ ឌួង ណាគ្រី ត្រូវបានបញ្ជូនទៅដល់ សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោងប្រមាណជាង៤៖៣០នាទីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ដែលបាញ់ប្រហារប៉ងសម្លាប់ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យចាប់បញ្ជូន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួង ណាគ្រី ទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។